MPWT logo

General Department Of Logistics

Secretariat of National Logistics Steering Committee

Workshop on the Methodology for Calculating Logistics Performance Indicators (LPI 2.0)

26 June 2026

សិក្ខាសាលាស្តីពី វិធីសាស្ត្រគណនាសូចនាករប្រតិបត្តិការភស្តុភារកម្ម (LPI 2.0) រាជធានីភ្នំពេញ៖ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានអញ្ជើញ​ចូលរួមសិក្ខាសាលាស្តីពី “វិធីសាស្ត្រគណនាសូចនាករប្រតិបត្តិការភស្តុភារកម្មថ្មី (LPI 2.0)” សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្តសូចនាករនីមួយៗ ក្នុងចំណោមសូចនាករស្នូលចំនួន ៦ (Six Core Indicators) ក្រោមអធិបតីភាព ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីជំនាញ តំណាងក្រសួងស្ថាប័ន តំណាងធនាគារពិភពលោក (Worldbank) សមាគម និងក្រុមហ៊ុនឯកជន។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីស្វែងយល់ពីវិធីសាស្ត្ររបស់ធនាគារពិភពលោក ក្នុងការគណនាសូចនាករភស្តុភារកម្មថ្មី (LPI 2.0) ដោយ Ms. Christina Wiederer Senior Economist នៃធនាគារពិភពលោក ដោយផ្តោតលើការយល់ដឹងពីវិធីសាស្រ្តគណនា សូចនាករស្នូលចំនួន ៦ (Six Core Indicators) ដើម្បីប្រើប្រាស់សម្រាប់ការវាស់វែងប្រសិទ្ធភាពភស្តុភារកម្មរបស់ប្រទេសនីមួយៗ។