MPWT logo

General Department Of Logistics

Secretariat of National Logistics Steering Committee

The 12th National Logistics Committee Meeting

24 June 2026

ទីស្ដីការក្រសួង៖ នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានអញ្ជើញចូលរួមអម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) បានអញ្ជើញដឹកនាំចូលរួមកិច្ចប្រជុំ “គណៈកម្មាធិការជាតិភស្តុភារកម្មលើកទី១២” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ លោកឧកញ៉ា ជាអនុប្រធាន សមាជិក-សមាជិកា គ.ជ.ភ មកពីក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សរុបប្រមាណ១៥០ រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិគ្រោះយោបល់ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិភស្តុភារកម្មលើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដើម្បីធានាថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ការពង្រឹងប្រសិទ្ធភាព ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យភស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជា។