The delegation from the Lao Ministry of Public Works and Transport participated in a strategic exchange visit with the Sihanoukville Economic Zone and the Sihanoukville Autonomous Port.
22 April 2025
ខេត្តព្រះសីហនុ៖ នាថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងាររបស់អគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានសម្របសម្រួលគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ចូលរួមដំណើទស្សនកិច្ចផ្លាស់ប្ដូរ ការរៀបចំយុទ្ធសាស្ត្រជាមួយតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ដំណើទស្សនកិច្ចខាងលើនេះ ត្រូវបានរៀបចំក្នុងគោលបំណងដើម្បី (១) ផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានិងគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ (២) កិច្ចសហប្រតិបត្តិការជំរុញអ្នកវិនិយោគគិន ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ (៣)ស្វែងយល់អំពីប្រតិបត្តិបត្តការ អាជីវកម្មរបស់តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែស្វយ័តក្រុងព្រសីហនុ ៤/ ការចុះទស្សនកិច្ចផ្ទាល់មើលពីប្រតិបត្តការលើកដាក់ទំនិញ ប្រភេទទំនិញ ប្រភពទំនិញរបស់កំពង់ផែ ៥/ស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន និងសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា ក្រោមកិច្ចសម្របសម្រួលពីអគ្គនាយកដ្ឋានភស្ដុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងប្រតិភូមកពីប្រទេសឡាវ បានមានចំណាប់អារម្មណ៍ខ្ពល់លើការអភិវឌ្ឍនលើហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក និងការដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ជាពិសេលតំបន់សេដ្ឋកិច្ច និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕