MPWT logo

General Department Of Logistics

Secretariat of National Logistics Steering Committee

The first meeting of the National Logistics Steering Committee (NLSC)

29 August 2019

នា​ថ្ងៃព្រហស្បតិ៍ ១៤​រោច ខែ​ស្រា​ពណ៍ ឆ្នាំ​កុរ ឯក​សក ​ព​.ស.២៥៦៣ ​ត្រូវនឹង​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង ឯកឧត្តម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ភស្តុភារ​កម្ម​(​គ.ជ.​ភ) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១ របស់​គណៈកម្មាធិការ​ជាតិ​ភស្តុភារ​កម្ម​(​គ.ជ.​ភ) ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង តំណាង ក្រសួង​-​ស្ថាប័ន ដៃគូ​អភិវឌ្ឍ អ្នកជំនាញ​ការជាតិ និង​អន្តរជាតិ តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

កិច្ចប្រជុំ​នេះ​ផ្តោត​ជា​សំខាន់​លើ​ការប្រមូល​ធាតុ​ចូល​បន្ថែម ក៏​ដូចជា​កែសម្រួល​ពាក្យពេចន៍ ឃ្លា​ឃ្លោង ខ្លឹមសារ​នូវ​រាល់​ចំណុច​ខ្វះខាត ដើម្បី​ធានា​ឱ្យ​ផែនការ​មេ​ជាតិ​ភស្តុភារ​កម្ម​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល មុននឹង​ដាក់​ជូន​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភស្ដុ​ភារកម្ម​ពិនិត្យ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៩​នេះ ។

សូម​ជម្រាប​ផងដែរ​ថា៖ ផែនការ​មេ​ជាតិ​ភស្តុភារ​កម្ម​នេះ នឹង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ និង​រក្សា កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រចាំ​ឆ្នាំ​ប្រកបដោយ​ស្ថិរភាព និង​មាន​ទំនុកចិត្ត​ខ្ពស់ ជាពិសេស ឆ្លើយតប​ទៅនឹង​ចក្ខុ វិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ តាមរយៈ​ការអភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវ​ដែក ផ្លូវ​ទឹក ស្ពាន និង​កំពង់ផែ ជាដើម ឱ្យ​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា នៅ​គ្រប់​ច្រក​ល្ហក សំដៅ​ឱ្យ​សង្វាក់​នៃ​ការដឹកជញ្ជូន​ប្រព្រឹត្តទៅ​ដោយ​រលូន​។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​រួមចំណែក​យ៉ាង​ផុល​ផុស​ក្នុង​ការផ្ដល់​ធាតុ​ចូល​ដ៏​មាន​សារសំខាន់ ដើម្បី​ធានា​ឱ្យ​ផែនការ​មេ​ជាតិ​ភស្តុភារកម្ម​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​លើ​ថ្លៃ​សេវា​នៃ​ការដឹកជញ្ជូន​ប្រកបដោយ ប្រសិទ្ធភាព និង​សុវត្ថិភាព

image1.jpg