33rd Logistics and Transport Service Sectoral Working Group Meeting
16 May 2023
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកស្រី សន សុភាវត្តី អគ្គនាយករង នៃអគ្គនាយកដ្ឋានភ័ស្ដុភារកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្រាប់វិស័យសេវាកម្មភ័ស្តុភារកម្ម និងដឹកជញ្ជូនលើកទី៣៣ (33rd Logistics and Transport Service Sectoral Working Group Meeting (33rd LTSSWG)) នៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីក្រុមអ្នកជំនាញភ័ស្ដុភារកម្ម និងដឹកជញ្ជូន របស់បណ្តាប្រទេសអាស៊ានទាំងអស់ (លើកលែងតែ ប្រទេសវៀតណាម), និងលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំ 34th LTSSWG នេះបានរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី ដែលរៀបចំប្រទាក់គ្នានឹងកិច្ចប្រជុំ ASEAN Coordinating Committee on Services (CCS) លើកទី ១០៤។ កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃផែនការការងារ LTSSWG WORK PLAN 2016-2025, និងរៀបចំការងារពាក់ព័ន្ធ ក្នុងការធ្វើបច្ចុប្បន្នភាពនៃគេហទំព័រសេវាភ័ស្ដុភារកម្មអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះដែរ បានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១. ដំណើរទស្សនកិច្ចបច្ចេកទេស និងវគ្គចែករំលែកវិស័យឯកជន ២. ផែនការការងារ LTSSWG WORK PLAN 2016-2025 ៣. គេហទំព័ររបស់ ASEAN LOGISTICS SERVICES ៤. LTSSWG FOCAL POINTS ៥. ជំហានបន្ទាប់
សរុបជារួមអង្គប្រជុំបានយល់ព្រមថាកិច្ចប្រជុំ LTSSWG លើក៣៣ នឹងត្រូវធ្វើឡើងប្រទាក់គ្នា (Back-to-Back) នឹងកិច្ចប្រជុំ CCS លើកទី ១០៥ ដែលនឹងប្រព្រឹត្តទៅនៅចន្លោះខែកញ្ញា-ខែតុលា ឆ្នាំ២០២៣ ដែលកម្ពុជានៅតែជាប្រធាន LTSSWG។ នៅក្នុងនេះកម្ពុជាត្រូវតាមដាន និងរាយការណ៍ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងវឌ្ឍភាពការងារសេវាភ័ស្ដុភារកម្ម និងដឹកជញ្ជូន ជាពិសេសក្នុងផែនការការងារ LTSSWG WORK PLAN 2016-2025 ។