MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កិច្ចប្រជុំ​ក្រុមការងារ​សម្រាប់​វិស័យ​សេវាកម្ម​ភ័ស្តុភារ​កម្ម និង​ដឹកជញ្ជូន​លើក​ទី​៣៣

១៦ ឧសភា ២០២៣

កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ​លោកស្រី សន សុភាវត្តី អគ្គ​នាយក​រង នៃ​អគ្គ​នាយកដ្ឋាន​ភ័ស្ដុភារកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​សម្រាប់​វិស័យ​សេវាកម្ម​ភ័ស្តុភារ​កម្ម និង​ដឹកជញ្ជូន​លើក​ទី​៣៣ (33rd Logistics and Transport Service Sectoral Working Group Meeting (33th LTSSWG)) នៅ​ថ្ងៃទី​១៦​-​១៧ ខែឧសភា ឆ្នាំ​២០២៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​មាន​ការចូលរួម​ពី​ក្រុម​អ្នកជំនាញ​ភ័ស្ដុភារកម្ម និង​ដឹកជញ្ជូន របស់​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ (​លើកលែងតែ ប្រទេស​វៀតណាម​)​, និង​លេខាធិការដ្ឋាន​អាស៊ាន​។ កិច្ចប្រជុំ 34th LTSSWG នេះ​បាន​រៀបចំឡើង​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​រៀបចំ​ប្រទាក់​គ្នា​នឹង​កិច្ចប្រជុំ ASEAN Coordinating Committee on Services (CCS) លើក​ទី ១០៤​។ កិច្ចប្រជុំ​ខាងលើ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណ​ង៖ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ផែនការ​ការងារ LTSSWG WORK PLAN 2016-2025​, និង​រៀបចំ​ការងារ​ពាក់ព័ន្ធ ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​គេហទំព័រ​សេវា​ភ័ស្ដុ​ភារកម្ម​អាស៊ាន​។ នៅក្នុង​កិច្ចប្រជុំ​នេះ​ដែរ បាន​ប្រព្រឹត្តទៅ​តាម​របៀបវារៈសំខាន់​ៗ​ដូច​ខាងក្រោ​ម៖

១​. ដំណើរទស្សនកិច្ច​បច្ចេកទេស និង​វគ្គ​ចែករំលែក​វិស័យ​ឯកជន ២​. ផែនការ​ការងារ LTSSWG WORK PLAN 2016-2025 ៣​. គេហទំព័រ​របស់​ ASEAN LOGISTICS SERVICES ៤​. ​LTSSWG FOCAL POINTS ៥​. ​ជំហាន​បន្ទាប់

សរុប​ជា​រួម​អង្គប្រជុំ​បាន​យល់ព្រម​ថា​កិច្ចប្រជុំ LTSSWG លើក​៣៣ នឹង​ត្រូវ​ធ្វើឡើង​ប្រទាក់​គ្នា (Back-to-Back) នឹង​កិច្ចប្រជុំ CCS លើក​ទី ១០៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចន្លោះ​ខែកញ្ញា​-​ខែតុលា ឆ្នាំ​២០២៣ ដែល​កម្ពុជា​នៅតែ​ជា​ប្រធាន LTSSWG។ នៅក្នុង​នេះ​កម្ពុជា​ត្រូវ​តាមដាន និង​រាយការណ៍​ជាបន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​វឌ្ឍ​ភាព​ការងារ​សេវា​ភ័ស្ដុភារកម្ម និង​ដឹកជញ្ជូន ជាពិសេស​ក្នុង​ផែនការ​ការងារ LTSSWG WORK PLAN 2016-2025 ។

កម្រងរូបភាព