MPWT logo

General Department Of Logistics

Secretariat of National Logistics Steering Committee

Capacity Building on Modernization of Logistics Data Collection and Management: Knowledge Sharing and Exchange Visit in the Republic of Korea

27 March 2023

ទីក្រុង​សូល សាធារណរដ្ឋ​កូរ៉េ៖ ថ្ងៃទី​២៧​-​៣១ ខែមីនា ឆ្នាំ​២០២៣ អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម ដឹកនាំ​ដោយ​ឯកឧត្តម ឈៀង ពេជ្រ អគ្គ​នាយក បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះ​លើ​ទំនើបកម្ម​ការ​ប្រមូល និង​គ្រប់គ្រង​ទិន្នន័យ​ភ័ស្តុភារ​កម្ម នៅ​សាធារណរដ្ឋ​កូរ៉េ ។

អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី Modernization of Logistics Data Collection and Management: Knowledge Sharing and Exchange Visit រយៈពេល ៥​ថ្ងៃ ក្រោម​គម្រោង Capacity building and institutional strengthening for Logistics Monitoring and Evaluation Database Development in Cambodia and CLV Countries ក្រោម​ក្របខណ្ឌ​មូលនិធិ​សហប្រតិបត្តិការ​មេគង្គ (MKCF)​។ សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ​ចំណុះ អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម និង​មន្ត្រីរាជការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រទេស​ឡាវ និង​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​វៀតណាម​ផងដែរ​។ គោលបំណង​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង រួមមាន​(​១)​ពង្រឹង​សមត្ថភាព និង​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការត្រួតពិនិត្យ និង​វាយតម្លៃ ប្រព័ន្ធ និង​ទិន្នន័យ​ភស្តុភារ​កម្ម ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ វៀតណាម និង​សាធារណរដ្ឋ​កូរ៉េ និង​ផ្លាស់ប្ដូបទពិសោធន៍​វិស័យ​ភស្តុភារ​កម្ម​ទំនើប​នៅ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទស្សនកិច្ច​សិក្សា​។

សិក្ខាសាលា និង​ទស្សនកិច្ច​សិក្សា​នេះ គឺ​មាន​បាន​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​មួយ​ចំនួន​ដូចជា​ ៖ (​១​)​ការអភិវឌ្ឍ​ម​ជ្ឍ​មណ្ឌល​ភស្តុភារ​កម្ម (​២​)​ការគណនា​តម្លៃ​ភ​ស្តុភារកម្ម​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប (៣​)​ច្បាប់​ភស្តុភារ​កម្ម និង​ប្រព័ន្ធ​ភស្តុភារ​កម្ម នៅ​សាធារដ្ឋ​កូរ៉េ (​៤​)​ពាណិជ្ជកម្ម​អេឡិចត្រូនិច និង​ការដឹកជញ្ជូន​ចុងក្រោយ និង​(​៥​)​ការប្រមូល និង​ប្រើប្រាស់​ទិន្នន័យ​ភូមិសាស្ត្រ​។

ក្នុង​សិក្ខាសាលា​នេះ សិក្ខាកាម​មាន​ឱកាស​ស្វែងយល់​បន្ថែម​អំពី​វិស័យ​ភ័ស្តុភារ​កម្ម នៅ​សាធារណរដ្ឋ​កូរ៉េ ដោយ​បាន​ចុះ​ទស្សនកិច្ច​សិក្សា​ផ្ទាល់​នូវ​ទីតាំង​ប្រតិបត្តិការ​វិស័យ​ភស្តុភារ​កម្ម​មួយ​ចំនួន​ដូច​ជា៖​(១)​ស្ថានីយ​អ្នកដំណើរ​អន្តរជាតិ​នៃ​កំពង់ផែ​អ៊ីន​ឆុន (Incheon International Ferry Terminal) (​២​)​កំពង់ផែ​ផ្នែក​ខាងក្នុង​នៃ​កំពង់ផែ​អ៊ីន​ឆុន (Incheon Inner Port) (​៣​)​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ឆ្លាតវៃ​របស់​ក្រុមហ៊ុន SINL និង​ក្រុមហ៊ុន SNCT (Sun Kwang Container Terminal)​។

ចុងបញ្ចប់​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង​នេះ ឯកឧត្តម​អគ្គ​នាយក ឈៀង ពេជ្រ បាន​ថ្លែងអំណរគុណ​ជូន​ដល់​ក្រុមការងារ​រៀបចំ​សិក្ខាសាលា​នេះ ដែល​បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង និង​ជូន​ដល់​ការចូលរួម​ពី​មន្ត្រីរាជការ​ពី​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ដែល​បាន​ចំណាយ​ពេលវេលា ចូលរួម​សិក្ខាសាលា​នេះ​។

កម្រងរូបភាពនៃ​សិក្ខាសាលា​​បណ្តុះបណ្តាល