Dissemination workshop on the topic: Capacity building and institutional strengthening to develop a framework for monitoring and evaluation of the logistics sector
30 August 2021
ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វ ផ្សាយក្រោមប្រធានបទ៖ ការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និង វាយតម្លៃវិស័យភស្តុភារកម្ម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ
ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ៖ ការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក។
សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាស្ថានមេគង្គ ដែលមានការចូលរួមពីសិក្ខាកាមចំនួន៧០រូប អញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែក សិក្សាធិការ វិស័យឯកជន និងសិក្ខាកាមអន្តរជាតិអញ្ជើញមកពីវិទ្យាស្ថានមេគង្គ មន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូននៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យឡាវ តាម ប្រព័ន្ធវីដេអូពីចម្ងាយ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីរបស់រដ្ឋាភិបាល ក្នុងការ អភិវឌ្ឍមូលដ្ឋានទិន្នន័យភស្តុភាកម្ម និងក្របខណ្ឌតាមដានវាយតម្លៃវិស័យភស្តុភាកម្មនៅក្នុងតំបន់មេគង្គ ជាពិសេសកម្ពុជា វៀតណាម និងឡាវ អភិវឌ្ឍគោលការណែនាំអំពីការវាយតម្លៃនិងតាមដានវិស័យ ភស្តុភារកម្មនៅកម្ពុជានិងនៅតំបន់មេគង្គ អភិវឌ្ឍប្រព័ន្ធមូលដ្ឋានទិន្នន័យរួមសម្រាប់តំបន់មេគង្គ ដើម្បីធានាការអភិវឌ្ឍវិស័យភស្តុភារកម្មប្រកបដោយចីរភាពនៅកម្ពុជា និងតំបន់មេគង្គ។
ថ្លែងក្នុងសន្ទរកថាស្វាគមន៍នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា៖ ក្រសួង សាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាសាលានេះនឹង ផ្ដល់កាលានុវត្តភាពដល់ការកសាងសមត្ថភាព ការគ្រប់គ្រង តាមដាន និងវាយតម្លៃវិស័យភស្តុភាកម្ម ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវបន្ថែមទៀត៕