MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

សិក្ខាសាលា​បណ្ដុះបណ្ដាល និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ស្ដីពី​ការប្រមូល​ទិន្នន័យ និង​រៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង​វាយតម្លៃ​ភស្តុភារ​កម្ម​ថ្នាក់​ជាតិ នៅ​ប្រទេស​ឡាវ

១៨ តុលា ២០២៣

សិក្ខាសាលា​បណ្ដុះបណ្ដាល និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ស្ដីពី​ការប្រមូល​ទិន្នន័យ និង​រៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង​វាយតម្លៃ​ភស្តុភារ​កម្ម​ថ្នាក់​ជាតិ ‘‘Development of National Logistics Monitoring and Evaluation Framework and Data Collection’’ នៅ​ប្រទេស​ឡាវ ថ្ងៃពុធ ៤​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ចស័ក ព​.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី​១៨ ខែតុលា ​ឆ្នាំ​២០២៣​, ឯកឧត្តម ឈៀង ពេជ្រ អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ភស្ដុភារ​កម្ម បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស និង​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ផ្លូវ​ដែក ចូលរួម​សិក្ខាសាលា​បណ្ដុះបណ្ដាល និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ តុលា ២០២៣ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ប្រទេស​ឡាវ តំណាង​ក្រសួង​ផែនការ និង​វិនិយោគ នៃ​ប្រទេស​ឡាវ និង​តំណាង​វិទ្យាស្ថាន​អភិវឌ្ឍន៍ និង​យុទ្ធសាស្ត្រ​ដឹកជញ្ជូន (TDSI)​។ សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់​ៗ​ដូច​ជា៖ (​១​) ​ពង្រឹង​សមត្ថភាព​ភាគី​ពាក់ព័ន្ធ​មកពី​ប្រទេស​កម្ពុជា ឡាវ វៀតណាម (CLV Countries) ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយតម្លៃ​ភស្ដុភារ​កម្ម និង​ឧបករណ៍​នៃ​ការប្រមូល​ទិន្នន័យ (​២​) ចែករំលែក​ចំណេះដឹង និង​ការអនុវត្ត​នៅក្នុង​ប្រទេស CLV Countries និង (​៣​) ផ្លាស់ប្ដូរ​បទពិសោធន៍​នៃ​វិស័យ​ភស្ដុភារ​កម្ម​នៅក្នុង​ប្រទេស​ឡាវ​។ គួរ​បញ្ជាក់​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន និង​កំពុង​អនុវត្ត​គម្រោង​បច្ចេកទេស​ស្ដីពី​ការកសាង​សមត្ថភាព និង​ពង្រឹង​ស្ថាប័ន ដើម្បី​រៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង​វាយតម្លៃ​វិស័យ​ភស្តុភារ​កម្ម និង​ទិន្នន័យ​ភស្តុភារ​កម្ម​នៅ​កម្ពុជា និង​កិច្ចសហការ​រវាង​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្តុ​ដោយ​មូលនិធិ​សហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ ​តាមរយៈ​វិទ្យាស្ថាន​មេគង្គ ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព និង​កិច្ចសហប្រតិបត្តិការ​លើ​ប្រព័ន្ធ​ព័ត៌មាន និង​ភស្ដុភារកម្ម ក្នុង​ប្រទេស​ CLV Countries​៕

កម្រងរូបភាពនៃសិក្ខាសាលា