MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ជើងសាគយ

ជើង​សាគយ​គឺជា​បុគ្គល​ដែល​រៀបចំ និង​បញ្ជូន​ឯកសារ​គយ​ក្នុង​នាម​អតិថិជន​។ ជារឿយ​ៗ ជើង​សាគយ​ត្រូវបាន​ជួល​ដោយ​ភ្នាក់ងារ​បញ្ជូន​ទំនិញ​បន្ត ក្រុមហ៊ុន​អាជីវកម្ម​ឯករាជ្យ ឬ​ខ្សែ​ដឹកជញ្ជូន អ្នកនាំចូល អ្នកនាំចេញ អាជ្ញាធរ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​សេវា​ជើង​សាគយ​។ នៅ​ប្រទេស​កម្ពុជា ជើង​សាគយ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) និង​ទទួលបាន​វិញ្ញាបនបត្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ដូច្នេះ ជើង​សាគយ​ត្រូវ​មាន​ចំណេះដឹង និង​បទពិសោធន៍​ស៊ីជម្រៅ​ជាមួយ​រដ្ឋបាល​គយ ពន្ធ​គយ និង​ប្រព័ន្ធ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​។ ដើម្បី​ទទួលបាន​គុណ​វុឌ្ឍិ ​ជើង​សាគយ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ត្រូវតែ​ផ្តល់​ប្រាក់​កក់​មួយចំនួន​ដល់​ GDCE ​ក្នុង​ករណី​ដែល​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្ត​ខុស​ដែល​អាច​កើតមាន ឬ​សេចក្តីប្រកាស​មិន​ត្រឹមត្រូវ​។