MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

នាយកដ្ឋាន​សហប្រតិបត្តិការ​ភស្តុភារកម្ម

នាយកដ្ឋាន​សហប្រតិបត្តិការ​ភស្តុភារ​កម្ម ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ផ្ទាល់​របស់​អគ្គ​នាយកដ្ឋាន ភស្តុភារ​កម្ម ហើយ​ដែល​មាន​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​៣៩ នៃ​អនុក្រឹត្យ​លេខ ២១៦ អនក្រ.​បក ចុះ​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០១៦ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដូចត​ទៅ៖

  • សម្រួល និង​សហការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​ភស្តុភារ​កម្ម
  • សម្រួល និង​ផ្សាភ្ជាប់​គោលការណ៍​ច្បាប់ សារាចរ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​ភស្តុភារ​កម្ម
  • សម្រួល និង​ផ្សាភ្ជាប់​នីតិវិធី​ការងារ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​ភស្តុភារ​កម្ម
  • រៀបចំ​វេទិកា រៀបចំ​ផែនការ​ភស្តុភារ​កម្ម
  • តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ នៃ​ការអនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​មេ នានា​ដែល​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម
  • ពិនិត្យ​មើល​ឡើងវិញ​ក្នុង​ពាក់កណ្តាល​អណត្តិ និង​ចុង​អណត្តិ នៃ​ការអនុវត្តន៍​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​នានា ដែល​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម
  • សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការកំណត់​នូវ​សូចនាករ​សម្រាប់​វាស់វែង​ការអនុវត្តន៍​សកម្មភាព នានា ដែល​ត្រូវ​ដាក់​នៅក្នុង​ផែនការ​មេ នៃ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម
  • តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ នៃ​ការអនុវត្តន៍​គម្រោង​នានា ដែល​ទាក់ទង​នឹង​វិស័យ​ដឹក ជញ្ជូន និង​ភស្តុភារ​កម្ម ដោយ​វាយតម្លៃ​ពាក់កណ្តាល​អណត្តិ និង​វាយតម្លៃ​បញ្ចប់​គម្រោង
  • ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការត្រួតពិនិត្យ និង​វាយតម្លៃ នៃ​ការអនុវត្តន៍​គម្រោង​នានា ដែល​ទាក់ទង នឹង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម
  • សម្របសម្រួល​ក្នុង​ការអនុម័ត​ច្បាប់ អនុសញ្ញា និង​កិច្ចព្រមព្រៀង​នានា ដែល​ទាក់ទង​នឹង​ពហុ​គំរូ ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម​វិស័យ
  • ធ្វើ​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ​តាម​កាល​កំណត់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង
  • បំពេញ​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​។

រចនាសម្ព័ន្ធនាយកដ្ឋាន

3.jpg