MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

អាកាសយានដ្ឋាន

មាន​អាកាសយានដ្ឋាន​ចំនួន​បី​ដែល​មាន​ប្រតិបត្តិការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​អន្តរជាតិ​ពី​/​មក​ប្រទេស​កម្ពុជា (​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​)​។ លើស​ពី​នេះ អាកាសយានដ្ឋាន​ក្នុង​ស្រុក​មួយចំនួន រួមមាន​អាកាសយានដ្ឋាន​នៅ​ខេត្ត​ស្ទឹងត្រែង អាកាសយានដ្ឋាន​នៅ​ខេត្ត​បាត់ដំបង អាកាសយានដ្ឋាន​នៅ​ខេត្ត​កំពង់ឆ្នាំង និង​អាកាសយានដ្ឋាន​នៅ​ខេត្ត​កោះកុង អាច​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ក្នុង​ស្រុក​។ អាកាសយានដ្ឋាន​ថ្មី​ជាច្រើន​បាន​និង​កំពុង​ដំណើរការ​សាងសង់ រួមមាន​អាកាសយានដ្ឋាន​សៀមរាប​-​អង្គរ​ថ្មី អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ អាកាសយានដ្ឋាន​ក្រុង​ប៉ោយប៉ែត និង​អាកាសយានដ្ឋាន​ខេត្ត​មណ្ឌលគិរី​ថ្មី​។

អាកាសយានដ្ឋាន​បច្ចុប្បន្ន និង​អនាគត​នៅ​ប្រទេស​កម្ពុជា

airports.jpg