MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

នាយកដ្ឋាន​ព័ត៌មានភស្តុភារកម្ម

នាយកដ្ឋាន​ព័ត៌មាន​ភស្តុភារ​កម្ម ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ផ្ទាល់​របស់​អគ្គ​នាយកដ្ឋាន ភស្តុភារ​កម្ម ហើយ​ដែល​មាន​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​៣៩ នៃ​អនុក្រឹត្យ​លេខ ២១៦ អនក្រ.​បក ចុះ​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០១៦ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដូចតទៅ៖

  • ប្រមូលផ្តុំ​ទិន្នន័យ​ភស្តុភារ​កម្ម​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ
  • សិក្សា​ស្រាវជ្រាវ និង​វិភាគ​លើ​ទិន្នន័យ​ភស្តុភារ​កម្ម
  • បូក​សរុប និង​ផ្សព្វផ្សាយ​ទិន្នន័យ​ភស្តុភារ​កម្ម
  • ប្រើប្រាស់​ទិន្នន័យ​ភស្តុភារ​កម្ម​ជា​មូលដ្ឋាន​ក្នុង​ការដាក់ចេញ​នូវ គោលនយោបាយ​ភស្តុភារ​កម្ម​ថ្នាក់​ជាតិ
  • ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី​ៗ ក្នុង​គោលបំណង​លើក​កំពស់​ពហុ​វិស័យ​ដឹកជញ្ជូន ពហុ​គំរូ​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម
  • ចង​ក្រង និង​តម្កល់​ឯកសារ​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម
  • ចង​ក្រង និង​ផ្សព្វផ្សាយ​ព័ត៌មាន បែបបទ នីតិវិធី តម្លៃ និង​ឯកសារ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ពហុ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម​ក្នុង និង​ក្រៅ​ប្រទេស
  • រៀបចំ​កម្មវិធី​សិក្សា និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ភស្តុភារ​កម្ម
  • ជំរុញ​ការអនុម័ត​កិច្ចព្រមព្រៀង​នានា​ដែល​ទាក់ទង​នឹង​ជំនាញ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម
  • ធ្វើជា​ដៃគូ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ និង​បណ្ឌិត​សភា​ខាង​ផ្នែក​ភស្តុភារ​កម្ម
  • សម្របសម្រួល​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់ ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឯកជន ក្នុង​ការតាមដាន និង​គ្រប់គ្រង​ការអភិវឌ្ឍ​ឧស្សហកម្ម​ភស្តុភារ​កម្ម
  • ទំនាក់ទំនង និង​សហការ​ជិតស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​ព័ត៌មាន​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម​នានា ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​ជាមួយ​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​សំដៅ​ប្រមូល ព័ត៌មាន និង​ចង​ជា​សម្ព័ន្ធភាព
  • ធ្វើ​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ​តាម​កាល​កំណត់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង
  • បំពេញ​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​។

រចនាសម្ព័ន្ធនាយកដ្ឋាន

DLI Kh.png