- ទំព័រដើម /
- វិស័យ /
- វិស័យអ្នកផ្តល់សេវា /
- សមាគម
សមាគម
សមាគមភ័ស្តុភារកម្មកម្ពុជា (CLA)
CLA គឺជាសមាគមភ័ស្តុភារកម្មដែលមានជំនាញវិជ្ជាជីវៈ ដែលភ្ជាប់សហគ្រាសភ័ស្តុភារកម្មទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអាជីវកម្មភ័ស្តុភារកម្ម និងអ្នកបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ។ CLA ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលមានសមាជិកចំនួន៣៩ ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនភ័ស្តុភារកម្មអន្តរជាតិ និងក្រុមហ៊ុនភ័ស្តុភារកម្មនៅប្រទេសកម្ពុជា។ CLA មានឈ្មោះដើមថា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) ហើយបន្ទាប់មកប្តូរឈ្មោះជា CLA កាលពីខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្ន CLA មានសមាជិកសរុបចំនួន ១២៤ ដែលក្នុងនោះមានពីរប្រភេទ ពោលគឺ សមាជិកពេញសិទ្ធិ និងសមាជិកបន្ទាប់បន្សំ។ CLA មានគោលបំណងពង្រឹងឧស្សាហកម្មរបស់ភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងធ្វើសកម្មភាពតស៊ូមតិមួយចំនួនទល់នឹងរដ្ឋាភិបាល។ CLA តំណាងឱ្យផលប្រយោជន៍របស់សមាជិករបស់ខ្លួនក្នុងបរិបទជាតិ និងអន្តរជាតិ។ CLA ផ្តល់សេវាកម្ម និងកម្មវិធីបណ្តុះបណ្តាលដែលពាក់ព័ន្ធជាច្រើន ដើម្បីបង្កើនកម្រិតសេវាកម្ម និងជួយក្នុងការដោះស្រាយឧបសគ្គអាជីវកម្មសម្រាប់សមាជិករបស់ខ្លួន។ CLA ក៏រៀបចំកិច្ចប្រជុំធុរកិច្ចមួយចំនួនផងដែរ ដើម្បីភ្ជាប់អ្នកជំនាញផ្នែកភ័ស្តុភារកម្មជាមួយនឹងអ្នកដឹកនាំខាងធុរកម្ម។
សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា (CAMTA)
CAMTA គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានអព្យាក្រឹត និងមិនរើសអើងប្រឆាំងនឹងពូជសាសន៍ តំបន់ និងនិន្នាការនយោបាយ។ CAMTA ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ក្នុងគោលបំណងដើម្បីការពារសិទ្ធិអាជីវកម្ម ក៏ដូចជាការតស៊ូមតិដើម្បីប្រយោជន៍របស់សមាជិក និងសាធារណៈ។ គោលបំណងចម្បងរបស់សមាគមនេះ គឺលើកកម្ពស់ និងកែលម្អបរិយាកាសធុរកិច្ចក្នុងការដឹកជញ្ជូនតាមផ្លូវគោក។ CAMTA មានក្រុមហ៊ុនដឹកជញ្ជូនចំនួន ៣០ ក្នុងនោះមានក្រុមហ៊ុនចំនួន ២ បាននិងកំពុងប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ សមាជិកខ្លះមានផែស្ងួតផ្ទាល់ខ្លួន ហើយខ្លះទៀតមានឃ្លាំងស្តុកទំនិញផ្ទាល់ខ្លួនផងដែរ។ រថយន្តដឹកទំនិញសរុបរបស់សមាជិក CAMTA អាចមានប្រហែលជា ៣០០គ្រឿង។