- ទំព័រដើម /
- វិស័យ /
- វិស័យហេដ្ឋារចនាសម្ព័ន្ធ /
- ផ្លូវដែក
ផ្លូវដែក
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផ្លូវរថភ្លើងចំនួនពីរខ្សែ៖ ១) ខ្សែភាគខាងជើងតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត (មានប្រវែង ៣៨៦ គីឡូម៉ែត្រ និង ៥៣ ស្ថានីយ) និង ២) ខ្សែរថភ្លើងភាគខាងត្បូងតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ (មានប្រវែង ២៦៦ គីឡូម៉ែត្រ និង ២៩ ស្ថានីយ)។
បណ្តាញផ្លូវដែកបច្ចុប្បន្ននៅប្រទេសកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បាននឹងកំពុងធ្វើការរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីអភិវឌ្ឍសមត្ថភាពផ្លូវដែក និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងមានផ្លូវរថភ្លើងថ្មីជាច្រើនខ្សែ រួមមាន ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើងឧស្សាហកម្ម គម្រោងផ្លូវរថភ្លើងភ្នំពេញកំពង់ផែថ្មីក្រុងភ្នំពេញ-បាវិត គម្រោងផ្លូវរថភ្លើងស្នួល-ព្រំដែនឡាវ និងគម្រោងផ្លូវរថភ្លើងសៀមរាប-សិរីសោភ័ណ។
ផែនការអភិវឌ្ឍន៍បណ្តាញផ្លូវដែកនៅកម្ពុជា
កាលពីខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងពិនិត្យលទ្ធភាពនៃការអភិវឌ្ឍផ្លូវរថភ្លើងដែលមានស្រាប់ ទៅជាផ្លូវរថភ្លើងល្បឿនលឿន (HSR) ជាពិសេសតភ្ជាប់រវាងខេត្តព្រះសីហនុ-ភ្នំពេញ-ប៉ោយប៉ែត។ នៅខែមេសា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ម្តងទៀតថា ផ្លូវរថភ្លើងពីរខ្សែដែលមានស្រាប់ គឺជាខ្សែផ្លូវបុរាណដែលអាចរត់ក្នុងល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមិនអាចផ្គត់ផ្គង់តម្រូវការដឹកជញ្ជូនបានទេ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវបានចាត់តាំងឱ្យធ្វើការជាមួយវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែផ្លូវរថភ្លើងដែលមានស្រាប់ទៅជាផ្លូវថភ្លើងល្បឿនលឿន។