MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

អំពីអគ្គនាយកដ្ឋាន​ភស្តុភារកម្ម

អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម ជា​លេខាធិកាដ្ឋាន គ.ជ.​ភ. ដែល​មាន​តួនាទី និង​ភារកិច្ច​បន្ថែម​ដូច​ខាងក្រោម

  • រៀបចំ​ផែនការ​សកម្មភាព​ការងារ​និង​គម្រោង​ថវិកា​របស់​លេខាធិការដ្ឋាន
  • បំពេញ​ការងារ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ជូន គ.ជ.​ភ.
  • ប្រមូល​ចង​ក្រង​ឯកសារ​គោលនយោបាយ ផែនការ​យុទ្ធសាស្រ្ត ផែនការ សកម្មភាព លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដែល​ទាក់ទង​នឹង​វិស័យ​ភស្តុភារ​កម្ម
  • ដឹកនាំ​និង​សហការ​ជាមួយ​ក្រុមការងារ​ឬ​មន្ត្រី​បង្គោល​របស់​ក្រសួង ស្ថាប័ន ដែល​មាន​សមាសភាព​ក្នុង គ.ជ.​ភ.​និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ជួយ​រៀបចំ តាមដាន ការអនុវត្ត និង​អភិវ​ឌ្ឍ៖
    1. ផែនការ​មេ យុទ្ធសាស្រ្ត គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​នឹង​ការងារ​ភស្តុភារ​កម្ម​។
    2. ផែនការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​វិស័យ ភស្តុភារ​កម្ម​។
    3. ផែនការ​ផ្គត់ផ្គង់​ធនធាន​ចាំបាច់​នានា សម្រាប់​ដំណើរការ​ការងារ​ក្នុង​វិស័យ​ភស្តុភារ​កម្ម​។
    4. ស្រាវជ្រាវ​និង​អភិវឌ្ឍ​វិស័យ​ភស្តុភារ​កម្ម​។
    5. ផែនការ​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានវិទ្យា​ភស្តុភារកម្ម​។
    6. ផែនការ​លើកកម្ពស់​និង​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម​ភស្តុភារ​កម្ម​ជាតិ​។
    7. ផែនការ​ធានា​សុវត្ថិភាព​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​នៃ​វិស័យ​ភស្តុភារ​កម្ម​។
    8. ន​វានុវត្តភាព​ក្នុង​វិស័យ​ភស្តុភារ​កម្ម​។
  • ​ពិនិត្យ វាយតម្លៃ​អំពី​សង្គតិភាព​និង​ភាព​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ប្រសិទ្ធភាព​នៃ ការអនុវត្ត​យុទ្ធសាស្ត្រ គោលនយោបាយ និង​កម្មវិធី​នានា​ពាក់ព័ន្ធ​នឹង​វិស័យ ភស្តុភារ​កម្ម និង​លើក​សំណើ​ផ្សេង​ៗ​ដាក់​ជូន គ.​ជ.​ភ. ដើម្បី ពិនិត្យ​សម្រេច
  • ​ធ្វើ​របាយការណ៍​សកម្មភាព​ការងារ កំណត់ហេតុ​កិច្ចប្រជុំ​របស់ ក​.​ជ.​ភ.​និង​គ.ជ.​ភ​.
  • ទទួល​អនុវត្ត​ភារកិច្ច​ផ្សេង​ៗ​ទៀត​ដែល គ.​ជ.​ភ. ប្រគល់​ជូន​។

រចនាសម្ព័ន្ធអគ្គនាយកដ្ឋាន

gdl structure kh.jpg

នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​ភស្តុភារកម្ម​

នាយកដ្ឋាន​ព័ត៌មានភស្តុភារកម្ម

នាយកដ្ឋាន​ព័ត៌មាន​ភស្តុភារ​កម្ម ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ផ្ទាល់​របស់​អគ្គ​នាយកដ្ឋាន ភស្តុភារ​កម្ម ហើយ​ដែល​មាន​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​៣៩ នៃ​អនុក្រឹត្យ​លេខ ២១៦ អនក្រ.​បក ចុះ​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០១៦ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

នាយកដ្ឋានភស្តុភារកម្ម

នាយកដ្ឋាន​​ភស្តុភារ​កម្ម ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ផ្ទាល់​របស់​អគ្គ​នាយកដ្ឋាន ភស្តុភារ​កម្ម ហើយ​ដែល​មាន​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​៣៩ នៃ​អនុក្រឹត្យ​លេខ ២១៦ អនក្រ.​បក ចុះ​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០១៦ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

នាយកដ្ឋាន​សហប្រតិបត្តិការ​ភស្តុភារកម្ម

នាយកដ្ឋានសហប្រតិបត្តិការភស្តុភារកម្ម ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ផ្ទាល់​របស់​អគ្គ​នាយកដ្ឋាន ភស្តុភារ​កម្ម ហើយ​ដែល​មាន​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​៣៩ នៃ​អនុក្រឹត្យ​លេខ ២១៦ អនក្រ.​បក ចុះ​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០១៦ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

នាយកដ្ឋាន​អង្កេត និងបូកសរុប

នាយកដ្ឋានអង្កេត និងបូកសរុប ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ផ្ទាល់​របស់​អគ្គ​នាយកដ្ឋាន ភស្តុភារ​កម្ម ហើយ​ដែល​មាន​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​៣៩ នៃ​អនុក្រឹត្យ​លេខ ២១៦ អនក្រ.​បក ចុះ​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០១៦ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន