- ទំព័រដើម /
- វិស័យ /
- វិស័យអ្នកផ្តល់សេវា /
- ផែស្ងួត
ផែស្ងួត
ផែស្ងួត គឺជាស្ថានីយពហុមធ្យោបាយនៅខាងក្នុង ដែលតភ្ជាប់ដោយផ្ទាល់ដោយផ្លូវថ្នល់ ឬផ្លូវដែកទៅកាន់កំពង់ផែសមុទ្រ និងទន្លេ និងប្រតិបត្តិការជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនទំនិញ។ ជាគោលការណ៍ ការត្រួតពិនិត្យ CIQ ទាំងអស់អាចធ្វើឡើងបាននៅផែស្ងួត។ បន្ថែមពីលើតួនាទីរបស់ពួកគេ ជាចំណុចសំខាន់នៃការដឹកជញ្ជូនទំនិញ ផែស្ងួតក៏អាចមានកន្លែងសម្រាប់ស្តុក/ឃ្លាំង ឃ្លាំងផ្ទុកទំនិញ ការបង្រួបបង្រួមទំនិញ (ដូចជា CFS/LCL) និងការថែទាំរថយន្តដឹកទំនិញ និងរ៉ឺម៉កជាដើម។ ដូច្នេះ ផែស្ងួតអាចបង្កើនល្បឿនរំហូរទំនិញ និងរួមចំណែកដល់ការផ្លាស់ទីប្រកបដោយប្រសិទ្ធភាពនៃទំនិញនៅទូទាំងប្រទេស។
នៅប្រទេសកម្ពុជា អាជីវកម្មឃ្លាំងស្តុកនៅតែមិនទាន់មានការអភិវឌ្ឍទេ។ ផែស្ងួតត្រូវបានគ្រប់គ្រងជាចម្បងដោយក្រុមហ៊ុនដឹកទំនិញ (ភាគច្រើនជាសមាជិក CAMTA) ដែលត្រូវបានប្រើប្រាស់ដើម្បីបញ្ចេញទំនិញគយសម្រាប់ទំនិញអន្តរជាតិ និងជាកន្លែងស្តុកទំនិញ។ ផែស្ងួតទាំងអស់មានប្រព័ន្ធគយ ASYCUDA ភ្ជាប់ជាមួយការត្រួតពិនិត្យគយដោយផ្ទាល់។ ផែស្ងួតមានប្រហែលជា ២០ កន្លែងដែលក្នុងនោះមាន ១៤ ទីតាំងនៅក្នុងរាជធានីភ្នំពេញ ហើយផែស្ងួតដែលនៅសេសសល់មានទីតាំងនៅជិតព្រំដែនបាវិត និងប៉ោយប៉ែត។ ផែស្ងួតមួយចំនួនផ្តល់ជូននូវសេវាកម្ម LCL ទោះជាយ៉ាងណាក៏ដោយ ផែស្ងួតនីមួយៗមានទីផ្សារអាជីវកម្មពិសេស និងដៃគូពាណិជ្ជកម្ម ហើយការប្រកួតប្រជែងក្នុងចំណោមផែស្ងួត មិនមានភាពខ្លាំងក្លានោះទេ។ កុងតឺន័រអាចត្រូវបានកឹបសៀលនៅក្នុងផែស្ងួតទាំងអស់។ ប្រតិបត្តិការផែស្ងួតត្រូវបានគ្រប់គ្រងឡើងក្រោមច្បាប់ពាក់ព័ន្ធគយផ្សេងៗ រួមមានលិខិតលេខ ១៨៦៧ អគរ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ លិខិតលេខ៦៥៣ អគរ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១១ និងប្រកាសលេខ ៥០៨ សហវ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨។