បេសកម្មប្រមូលទិន្នន័យពាក់ព័ន្ធនឹងវិស័យភស្តុភារកម្មជាមួយស្ថាប័ន-អង្គភាពជំនាញទាំងវិស័យរដ្ឋ និងវិស័យឯកជន នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន
២៧ ឧសភា ២០២៤
ថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៤ លោកស្រី សន សុភាវត្តី អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានដឹកនាំមន្ត្រីចំណុះ អគ្គនាយកដ្ឋានភស្តុភារកម្ម ចុះបេសកម្មប្រមូលទិន្នន័យពាក់ព័ន្ធនឹងវិស័យភស្តុភារកម្មជាមួយស្ថាប័ន-អង្គភាពជំនាញទាំងវិស័យរដ្ឋ និងវិស័យឯកជន នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣។
<u>ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤</u>
- បានចុះពិនិត្យ និងស្វែងយល់អំពីស្ថានភាពប្រតិបត្តិការ ដឹកទំនិញ និងអ្នកដំណើររបស់ស្ថានីយ៍រថភ្លើងបាត់ដំបង ស្ថិតនៅក្រុងបាត់ដំបង។
<u>ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤</u>
-
កិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីស្នើសុំព័ត៌មានទិន្នន័យអំពីចំនួន និងទីតាំងឃ្លាំងស្តុកទំនិញ, រោងចក្រ, រោងម៉ាស៊ីនកិនស្រូវ, ស្ថានីយប្រេងឥន្ធនៈ, ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ចំនួនអ្នកដំណើរក្នុងខេត្ត, ផលិតផលដែលមានសក្តានុពលក្នុងខេត្ត និងតំបន់គោលដៅអភិវឌ្ឍន៍ក្នុងខេត្ត ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឡូជីស្ទីកឱ្យស្របតាមតម្រូវការជាក់ស្តែង។
-
បានចុះពិនិត្យ និងសិក្សាពីនិន្នាការក្នុងការប្រើប្រាស់ផ្លូវដែកសម្រាប់ការដឹកជញ្ជូនទំនិញ ព្រមទាំងស្វែងយល់ពីប្រតិបត្តិការរបស់រោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួនដូចជា៖
- រោងម៉ាស៊ីនកិនស្រូវបៃតង (កម្ពុជា) ភីអិលស៊ី (ភូ ពុយ) ស្ថិតនៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
- រោងម៉ាស៊ីនកិនស្រូវ ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល ស្ថិតនៅអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
- រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ (City Rice) ស្ថិតនៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង
<u>ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤</u>
- បានចុះពិនិត្យ និងជួបប្រជុំជាមួយ ក្រុមហ៊ុន ស៊ី-អេចដ្រាយផត និង ឡូជីស្ទីក (C.H Dry Port & Logistics) ដែលជាផែស្ងួតតែ០១គត់ (ផែស្ងួត ឡោ ស៊ុនជាង) មានទីតាំងស្ថិតនៅខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីប្រតិបត្តិការប្រចាំថ្ងៃ បញ្ហាប្រឈម និងសំណូមពរនានា។