MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កិច្ចប្រជុំ​លើក​ទី​៤ នៃ​ភាពជាដៃគូ​ក្នុង​វិស័យ​ភស្តុភារ​កម្ម​បៃតង​ប្រចាំ​ឆ្នាំ​២០២២

០៤ វិច្ឆិកា ២០២២

ទីស្ដីការ​ក្រសួង៖ ថ្ងៃសុក្រ ១១​កើត ខែកត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.២៥៦៦ ​ត្រូវនឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្ដម ឈៀង ពេជ្រ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​ដឹកជញ្ជូន​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៤ នៃ​ភាពជាដៃគូ​ក្នុង​វិស័យ​ភស្តុភារ​កម្ម​បៃតង​ប្រចាំ​ឆ្នាំ​២០២២​។

កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍ អំពី​ការរៀបចំ​គោលនយោបាយ ការអនុវត្ត និង​បញ្ហា​ប្រឈម​ទាក់ទង​ទៅ​នឹង​វិស័យ​ភស្តុភារ​កម្ម​បៃតង និង​កំណត់​ទិសដៅ និង​ផែនការ​សកម្មភាព​សំដៅ​ធ្វើឱ្យ​ប្រសើរ​ឡើងវិស័យ​ភស្តុភារ​កម្ម​បៃតង​នៅក្នុង​តំបន់​អាស៊ាន​។

ភស្តុភារកម្ម​បៃតង ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរួមចំណែក​កាត់បន្ថយ​ការ បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​គឺជា​បញ្ហា​ជាប់ពាក់ព័ន្ធ​នឹង​វិស័យ​ជាច្រើន​នៃ​សេដ្ឋកិច្ច វិស័យ​សាធារណៈ និង​ឯកជន​ចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

Photos of Conference