សន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០
២១ កក្កដា ២០២២
រាជធានីភ្នំពេញ ទីស្តីការក្រសួង៖ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោក គិត ចន្ទដារារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារកម្ម តំណាងឯកឧត្តមអគ្គនាយក ឈៀង ពេជ្រ ប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០។ សន្និសីទនេះស្នើឡើងដោយភាគីជប៉ុនក្នុងគោលបំណងដើម្បី៖
១) ពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព នៃភាពជាដៃគូក្នុងវិស័យដឹកជញ្ជូនរវាងអាស៊ាន-ជប៉ុន AJTP (ASEAN-Japan Transport Partnership)
២) ការពិចារណាលើការសមិទ្ធិលទ្ធភាព និងគំនិតផ្តួចផ្តើមថ្មីសម្រាប់ដាក់ឆ្លងសុំការអនុម័តជាផ្លូវការពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២០ (20th ATM-Japan) នៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕