MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កិច្ចប្រជុំ​ឧត្តម​មន្រ្តី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ

១៤ តុលា ២០២២

កោះ​បាលី​ ៖ ថ្ងៃសុក្រ ៤-​៥​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.២៥៦៦ ​ត្រូវនឹង​ថ្ងៃទី​១៤​-​១៥ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ឈៀង ពេជ្រ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម និង​ជា​ប្រធាន​ឧត្តម​មន្រ្តី ដឹកជញ្ជូន​អាស៊ាន​របស់​កម្ពុជា (ASEAN Senior Transport Official Meeting​, STOM) បាន​ដឹកនាំ គណៈប្រតិភូ​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ឧត្តម​មន្រ្តី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥៤​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណ​ង៖

១. ពិនិត្យ​ឡើងវិញ​នូវ​ការអនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​ដឹកជញ្ជូន កូឡាឡុំ​ពូរ ២០១៦​-​២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025​, KLTSP-2025)

២. កំណត់​ទិសដៅ និង​ផែនការ​សកម្មភាព​សម្រាប់​ការអនុវត្ត​ផែនការ KLTSP-2025 នៅក្នុង​ឆ្នាំ​២០២៣

៣. រៀបចំ​ការងារ​ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៨ ពី​ថ្ងៃទី​១៦​-​១៧ ខែតុលា ២០២២​៕

Photos of Meeting