កិច្ចប្រជុំស្ដីអំពី ការៀបចំប្លង់ គោលគំនិតនៃរចនាសម្ព័ន្ធរូបវន្តច្រកទ្វារព្រំដែនអន្តរជាតិរបស់ គម្រោង “ផែនការមេគ្រប់ ជ្រុងជ្រោយនៃគម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ”
១២ ធ្នូ ២០២៣
ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី សន សុភាវត្តី អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារកម្ម តំណាង ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពី ការរៀបចំប្លង់ គោលគំនិតនៃរចនាសម្ព័ន្ធរូបវន្តច្រកទ្វារព្រំដែនអន្តរជាតិរបស់ គម្រោង “ផែនការមេគ្រប់ ជ្រុងជ្រោយនៃគម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ”។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបង្ហាញអំពីលទ្ធផលនៃការសិក្សារៀបចំរចនាសម្ព័ន្ធ ដើម្បីទទួលនូវធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់ការរៀបចំប្លង់លំអិត នៃគម្រោង “ផែនការមេគ្រប់ ជ្រុងជ្រោយនៃគម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ”។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសចំណុះអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រុមការងារកូរ៉េ មកពីក្រុមហ៊ុន SAMOO.CM និងក្រុមហ៊ុន GEN Architecture។