MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កម្មវិធី​សម្ពោធ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​គម្រោង “​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ពហុ​បំណង​ភ្នំពេញ​”

១១ វិច្ឆិកា ២០២២

ភ្នំពេញ៖ ថ្ងៃសុក្រ ៣​រោច ខែកត្តិក ​ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.២៥៦៦ ​ត្រូវនឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​រ៉េស៊ី​ដង់​សុខា ភ្នំពេញ មាន​ការរៀបចំ​កម្មវិធី​សម្ពោធ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​គម្រោង “​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ពហុ​បំណង​ភ្នំពេញ​” - MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គម្រោង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ពហុ​បំណង​ភ្នំពេញ PPLC ត្រូវបាន​ចាត់​ជា​អាទិភាព​ទៅក្នុង​ផែនការ​មេថ្នាក់​ជាតិ​លើ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម ឆ្នាំ​២០២២​-​២០៣០ ហើយ​ការដាក់​បង្ហាញ​គម្រោង PPLC ជា​ផ្លូវការ​នា​ឱកាស​នេះ គឺ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​រួមមា​ន៖

១. ចំណង​មិត្តភាព និង​ទំនាក់ទំនង​ដ៏​រឹងមាំ រវាង​កម្ពុជា និង​សិង្ហបុរី

២. ការបញ្ជាក់​ឱ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លើ​ការគាំទ្រ​ការអភិវឌ្ឍ​គម្រោង​មជ្ឈមណ្ឌល ភស្តុភារ​កម្ម​ពហុ​បំណង​ភ្នំពេញ PPLC

៣. ការជំរុញ​លើកចិត្ត​ការវិនិយោគ រវាង​វិនិយោគិន​បរទេស និង​វិនិយោគិន​ក្នុង​ស្រុក និង

៤. ការពង្រឹង​ការតភ្ជាប់​លើ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម ក្នុង​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ (GMS) អាស៊ាន និង​ពិភពលោក​ផងដែរ​។

កម្រងរូបភាពនៃកម្មវិធី