កិច្ចប្រជុំពិនិត្យលើកទី២ របស់គណៈកម្មការរួមសម្របសម្រួលគម្រោងរបស់អន្តរក្រសួងលើដំណើរការនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្ដុភារកម្មក្នុងប្រទេសកម្ពុជា (ជំហានទី២)
១៤ ធ្នូ ២០២២
រាជធានីភ្នំពេញ ទីស្ដីការក្រសួង៖ ថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្ដុភារកម្មនៃប្រទេសកម្ពុជា ជំហានទី២ (PMU) និងលោកស្រី MIYAHARA Ai តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យលើកទី២ របស់គណៈកម្មការរួមសម្របសម្រួលគម្រោងរបស់អន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើដំណើរការនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មនៃប្រទេសកម្ពុជា ជំហានទី២ (PMU)។
អង្គប្រជុំពិភាក្សាលើការងារមួយចំនួនរួមមាន៖
១. ការងារ និងវឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើង ច្រកទ្វាព្រំដែនកម្ពុជា-ថៃ និងកម្ពុជាវៀតណាម
២. ការងាររៀបចំគោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy)
៣. ការងាររៀបចំគោលនយោបាយរក្សាទំនិញត្រជាក់ (Cold Chain Policy)
៤. ការងារគោលនយោបាយទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy)