MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កិច្ចប្រជុំ​លើក​ទី​២៥ នៃ​វេទិកា​ដឹកជញ្ជូន​អនុ​តំបន់​មេគង្គ (STF-25)

១៤ មិថុនា ២០២២

សៀមរាប៖ ថ្ងៃអង្គារ ១៥​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.ស.២៥៦៦ ​ត្រូវនឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម ត្រាក់ ថៃ​សៀង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២៥ នៃ​វេទិកា​ដឹកជញ្ជូន​អនុ​តំបន់​មេគង្គ (STF-25) នៃ​គណៈកម្មាធិការ​រួម​ការងារ ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ក្រោម​ប្រធានបទ៖​ "​ការចាត់​វិធានការ​លើ យុទ្ធសាស្ត្រ​GMS ២០៣០ និង​ផែនការ​កូវីដ​-​១៩ ជាមួយនឹង​គំនិត​កំពុង​លេចធ្លោ​"​។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ដើម្បី​រាយការណ៍ និង​ផ្លាស់ប្តូរ​គំនិត​អំពី​របៀប​ដែល​វេទិកា​ដឹកជញ្ជូន​អនុ​តំបន់​មេគង្គ​(STF) អាច​ចូលរួមចំណែក​ក្នុង​ការអនុវត្ត​បញ្ហា​អាទិភាព និង​គំនិត​ផ្តួចផ្តើម​ក្រោម​ក្របខណ្ឌ​យុទ្ធសាស្រ្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច GMS ឆ្នាំ​២០៣០​ (GMS-2030) និង​ផែនការ​ស្តារ និង​ឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​-​១៩​របស់​GMS និង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និង​/​ឬ​អនុម័ត​លើ​ជំហាន​បន្ទាប់​លើ​ប្រធានបទ៖

១​) សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​GMS

២​) ​សមាគម​ផ្លូវ​ដែក មហា​តំបន់​មេគង្គ​(GMRA) និង​ការអភិវឌ្ឍ​ផ្លូវ​ដែក​GMS

៣​) សមាគម​ដឹកជញ្ជូន​ទំនិញ​GMS (FRETA) និង​ការកែលម្អ​វិស័យ​ភស្តុភារ​កម្ម​នៅក្នុង​GMS

៤​)​ការប្រមូល​ផល​ដំបូង​នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​របស់​GMS (Early Harvest GMS CBTA)​៕

កម្រងរូបភាពកិច្ចប្រជុំ