ទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជននៅប្រទេសវៀណាម
១៥ សីហា ២០២២
ទីក្រុងហាណូយ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជននៅប្រទេសវៀណាម។ ដំណើរទស្សនកិច្ចនេះមានគោលបំណង ស្វែងយល់អំពីមុខងារសំខាន់ៗរបស់ស្ថាប័នរដ្ឋក្នុងការចូលរួមអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្មរវាងប្រទេសទាំងពីរ ស្វែងយល់អំពីការរៀបចំ និងការអនុវត្តគោលនយោបាយភស្តុភារកម្ម ព្រមទាំងការប្រមូលទិន្នន័យភស្តុភារកម្ម និងដឹកជញ្ជូន ស្វែងយល់អំពីការអប់រំ និងការអភិវឌ្ឍធនធានមនុស្សលើវិស័យភស្តុភារកម្មនៅប្រទេសវៀតណាម ស្វែងយល់អំពីការអនុវត្តគម្រោង ជាពិសេសការអនុវត្តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មSuperport របស់ក្រុមហ៊ុនYCH នៅក្បែរទីក្រុងហាណូយ៕