គម្រោងពង្រីកអនុច្រករបៀងកណ្តាល (P11-L1)
ការពង្រីកអនុច្រករបៀងកណ្តាល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវៀតណាម ដោយអគ្គនាយកដ្ឋានសាធារណការ ជាអ្នកអនុវត្តគម្រោង។
គម្រោងនេះ ក៏មានជួបនូវបញ្ហាប្រឈមពាក់ព័ន្ធនឹងការយឹតយ៉ាវក្នុងការសិក្សា ដោយសារក្រុមហ៊ុនហាក់ដូចជាខ្វះធនធានមនុស្សក្នុងការសិក្សាគម្រោង ដោយលើកហេតុផលការរីករាលដាលនៃជំងឺកូវីដ-១៩។ ឆ្លើយតបនឹងបញ្ហាចំពោះមុខ ក្រុមការងារក៏បានស្នើឱ្យក្រុមហ៊ុនបញ្ជូនអ្នកឯកទេសជំនាញ និងជួលក្រុមហ៊ុនម៉ៅការបន្តមកបំពេញការងារបន្ទាន់នៅចុងឆ្នាំ២០២០។