MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​កែលម្អ​ផ្លូវ​ដែក​ភាគ​ខាងជើង (​ដំណាក់កាល​ទី​ ២​) (P12-M1)

បន្ទាប់ពី​ការបញ្ចប់​នូវ​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ដំណាក់កាល​ទី​១ ខ្សែ​ខាងជើង​ដែល​ជា​គម្រោង​រយៈពេល​ខ្លី (​គម្រោង P12-S1 ជា​មូលដ្ឋាន​ដែល​កំពុង​បន្ត​ដំណើរការ​)។ គម្រោង​កែលម្អ​ផ្លូវ​ដែក​ភាគ​ខាងជើង​ដំណាក់កាល​ទី​២ (P12-M1) រួមមាន​នូវ​តម្រូវការ​ក្នុង​ការកែលម្អ​បន្ថែម​លើ​ខ្សែ​ផ្លូវ​ដែក​ភាគ​ខាងជើង​។ គម្រោង​ត្រូវបាន​អនុវត្ត​ដោយ​នាយកដ្ឋាន​ផ្លូវ​ដែក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ គិត​ត្រឹមត្រីមាស​ទី​៣ ឆ្នាំ​២០២១ វឌ្ឍនភាព​គម្រោង​សម្រេចបាន​ ៤០%។ ជាក់ស្តែង សកម្មភាព​គោល​ក្រោម​គម្រោង​នេះ មាន​ដូច​ខាងក្រោ​ម៖

  1. ការសិក្សា​សមិទ្ធិ​លទ្ធភាព និង​កសាង​ប្លង់ សម្រេចបាន​ ៣០%
  2. អនុវត្ត​ផ្នែក​នៃ​គម្រោង​តម្លៃ​-​ប្រសិទ្ធិភាព (​ឧ​.​, ផ្លូវ​ឆ្លងកាត់​បន្ថែម​ទៀត (​សម្រាប់​ជៀស​គ្នា​) ផ្លូវ​រង្វង់​, ផ្លូវ​ខ្នែង​, ចំណុច​ប្តូរ​គន្លង​ផ្លូវ និង​សញ្ញា​អេឡិចត្រូនិច ដើម្បី​ពិនិត្យ​វត្តមាន​រថភ្លើង​នៅលើ​ផ្លូវ​ក្នុង​ដំណាក់កាល​ទី​២ សម្រេចបាន​ ៣០%
  3. អនុវត្ត​វិធានការ​សម្រាល​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម សម្រេចបាន​ ៦០%