គម្រោងកែលម្អផ្លូវដែកភាគខាងត្បូង/ផ្លូវចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ដំណាក់កាលទី ១) (P12-M2)
គម្រោងនេះ រួមមានការធ្វើឱ្យប្រសើរឡើងខ្សែផ្លូវដែក (ឧទាហរណ៍ ប្រព័ន្ធគ្រប់គ្រងផ្លូវដែកដោយឱ្យសញ្ញាស្វ័យប្រវត្តិ, របារស្វ័យប្រវត្តិនិងស្ថានីយបន្ទាប់បន្សំ (បន្ថែមស្ថានីយ) / ផ្លូវរថភ្លើង សម្រាប់ចៀស ឬចត (ឈប់) ដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ផ្លូវ
តភ្ជាប់ផ្លូវដែកខ្លីមួយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាយកដ្ឋានផ្លូវដែក ជាអ្នកអនុវត្តគម្រោងដោយសម្រេចបាន ៤០%។ វឌ្ឍនភាពនៃសកម្មភាពសំខាន់ៗនៃគម្រោងមានដូចខាងក្រោម៖
- សិក្សាសមិទ្ធិលទ្ធភាព និងប្លង់សាងសង់ (៣០%)
- កសាងប្លង់អនុវត្តផ្នែកនៃគម្រោងតម្លៃ-ប្រសិទ្ធិភាព, (ឧ., ផ្លូវឆ្លងកាត់បន្ថែមទៀត (សម្រាប់ជៀសគ្នា) ផ្លូវរង្វង់, ផ្លូវខ្នែង, ចំណុចប្តូរគន្លងផ្លូវ និងសញ្ញា អេឡិចត្រូនិច ដើម្បីពិនិត្យវត្តមានរថភ្លើងនៅលើផ្លូវក្នុងដំណាក់កាលទី១ (៣០%)
- អនុវត្តវិធានការសម្រាលផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (៦០%)