MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​អភិវឌ្ឍ​សេវាកម្ម​ដឹកជញ្ជូន​តាម​កាណូត (Taxi Boat) (P15-S2)

គម្រោង​អភិវឌ្ឍ​សេវាកម្ម​ដឹកជញ្ជូន​តាម​កាណូត (Taxi Boat) មាន​គោលបំណង​ជួយ​លុបបំបាត់​បញ្ហា​ការកកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ផ្តល់​ជូន​សេវាកម្ម​ដោយ​ប្រើប្រាស់​នាវា ០៤​គ្រឿង ដែល​នាវា​នីមួយ​ៗ​អាច​ផ្ទុក​អ្នកដំណើរ​បាន ៦០​នាក់​ក្នុង​ពេល​តែ​មួយ ហើយ​ដំណើរការ​ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ជាមួយនឹង​ការធ្វើដំណើរ​លើ​ផ្លូវ​ទឹក​ឆ្លងកាត់​ស្ថានីយ​ចំណត​ទាំង​ប្រាំ​កន្លែង ដែល​មាន​ទីតាំង​នៅ​ឬ​ស្សីកែវ ផ្សារ​ចាស់ ណាហ្គាវើលដ៍ ច្បារអំពៅ និង​តាខ្មៅ​។ សេវាកម្ម​នេះ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​រីករាយ​នឹង​ដំណើរកម្សាន្ត តាម​ដងទន្លេ​ក្នុង​រយៈពេល​ខ្លី​។
គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ប្រើប្រាស់​ថវិកា​ជាតិ និង​បាន​បញ្ចប់​រួចរាល់ រួច​បាន​ផ្ទេរ​ប្រតិបត្តិការ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ដោយ​ផ្តល់​នូវ​អត្ថប្រយោជន៍​រួមមាន ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​នៅក្នុង​រាជធានី​ភ្នំពេញ និង​ការបង្កើត​ឱកាស​អាជីវកម្ម នៅ​តាម​ដងទន្លេ​សាប ទន្លេ​បាសាក់ និង​ទន្លេ​មេគង្គ​។