MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​បាវិត (​ដំណាក់កាល​ទី​១​) ​(​បង្កើន​ម៉ោង​ធ្វើការ និង​កែសម្រួល​ម៉ោង​ធ្វើការ​ជាមួយ​ប្រទេស​វៀតណាម​) (P21-S1)

គម្រោង​នេះ​មាន​គោលបំណង​លើកកម្ពស់​សមត្ថភាព និង​ចំណេះដឹង​របស់​មន្ត្រី​គយ និង​ជើង​សារគយ​លើ​ការងារ​ពន្ធ​គយ​។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដោយ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​។ ជា​រួម គម្រោង​នេះ​នឹង​មាន​អត្ថប្រយោជន៍​ដូចជា ការកាត់បន្ថយ​ពេលវេលា​រង់ចាំ និង​ការបន្ត​ការកសាង​សមត្ថភាព​ដោយ​មាន​គ្រូបង្គោល​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។

បច្ចុប្បន្ន​នេះ គម្រោង​នេះ​កំពុង​ដំណើរការ និង​សម្រេចបាន ១០​% ជា​ចម្បង​ក្នុង​ការបណ្តុះបណ្តាល​ជាបន្តបន្ទាប់​ដល់​មន្ត្រី​គយ និង​ភ្នាក់ងារ​បញ្ចេញ​ទំនិញ​គយ និង​អ្នក​ផ្តល់​សេវា​ភ័ស្តុភារ​កម្ម​នៃ​សកម្មភាព​ជា​រួម​។

ការបណ្តុះបណ្តាល​មន្ត្រី​គយ​មាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ (​ជាពិសេស​ជើង​សារ​គយ​) ​លើ​នីតិវិធី​គយ និង​ការងារ​បច្ចេកទេស​របស់​គយ ត្រូវបាន​រៀបចំឡើង​ជារៀងរាល់​ឆ្នាំ ស្រប​តាម​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។