MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ (P25-L1)

គម្រោង​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ រាជធានី​ភ្នំពេញ (​រាប់បញ្ចូល​ទាំង​វិធាន​ត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​) រួមមា​ន៖ (​១​) ការសាងសង់​ផ្លូវ​ថ្មី និង (​២​) ការពិនិត្យ​បម្រាម​លើ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ (​បន្ទាប់ពី​ការបញ្ចប់​គម្រោង​ផ្លូវ​ក្រវាត់​ក្រុង​)

គម្រោង​នេះ នឹង​ជួយ​កាត់បន្ថយ​នៃ​ការកកស្ទះ​ចរាចរណ៍ នៅ​តាម​ដងផ្លូវ​ភាគ​ខាងត្បូង​-​ខាងជើង​នៅ​ទីប្រជុំជន និង​ភាគ​ខាងកើត​-​ខាងលិច​នៃ​ទីក្រុង ឆ្លងកាត់​ទន្លេ​បាសាក់ ដែល​ជា​ការគាំទ្រ​ដល់​កិច្ច​ដំណើរការ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​នគរូបនីយកម្ម​។

គម្រោង​ត្រូវបាន​អនុវត្ត​ដោយ​អគ្គ​នាយកដ្ឋាន​សាធារណការ និង​ត្រូវបាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ថវិកា​របស់​ប្រទេស​ចិន​។

អត្ថប្រយោជន៍​នៃ​គម្រោង​រួមមា​ន៖

  1. បង្កើន​ប្រសិទ្ធភាព​ភ័ស្តុភារ​កម្ម និង​សេវាកម្ម​ពាក់ព័ន្ធ
  2. ការពន្លឿន​អាជីវកម្ម​គាំទ្រ​ថ្មី​នៅក្នុង Complex
  3. ការរឹតត្បិត​បាន​បង្កើន​បរិមាណ​ចរាចរណ៍​ដែល​បាន​មកពី​ការដឹកជញ្ជូន​។

បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ដំណើរការ​ដោយ​វឌ្ឍនភាព​គម្រោង សម្រេចបាន ៥៩​.​០៨​%​។ ជាក់ស្តែង​សកម្មភាព​គោល​ស្ថិត​ក្រោម​គម្រោង​នេះ មាន​ដូច​ខាងក្រោ​ម៖

  1. ការសាងសង់​ផ្លូវ​ថ្មី និង

  2. ការពិនិត្យ​បម្រាម​លើ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ (​បន្ទាប់ពី​ការបញ្ចប់​គម្រោង​ផ្លូវ​ក្រវាត់​ក្រុង​)​។

គម្រោង​នេះ ក៏​មាន​ជួប​នូវ​បញ្ហា​ប្រឈម​ក្នុង​ការអនុវត្ត​ផងដែរ ស្ថានភាព​ក្នុង​អំឡុង​ពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​-​១៩ និង​ការដោះស្រាយ​ផលប៉ះពាល់​មិន​ទាន់​បាន​តាម​ផែនការ​។