MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ (​ដំណាក់កាល​ទី​១​) (P31-S2)

គម្រោង​នេះ​មាន​គោលបំណង​សម្រួល​ក្នុង​ការប្រមូល និង​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​កំពង់ផែ និង​ចំណត រវាង​អ្នកប្រើប្រាស់​សេវា និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។ ត្រូវបាន​រំពឹង​ថា​នឹង​កាត់បន្ថយ​ការកកស្ទះ​តំបន់​កំពង់ផែ ដែល​នឹង​រួមចំណែក​ដល់​ការគ្រប់គ្រង​ព្រំដែន​យ៉ាង​រលូន​។ លើស​ពី​នេះ​គម្រោង​នេះ ត្រូវបាន​គេ​រំពឹង​ថា​នឹង​ផ្តល់​ការគាំទ្រ​ដល់​ការពង្រីក​សេវាកម្ម​ពាណិជ្ជកម្ម​និង​សេវាកម្ម​ទំនិញ​។

គម្រោង​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ ហៅ​ថា​ប្រព័ន្ធ​គ្រប់គ្រង​ចំណត​កុងតឺន័រ (CTMS) និង​ប្រព័ន្ធ​បញ្ជរ​តែ​មួយ (SWS) នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។

គម្រោង​ត្រូវបាន​អនុវត្ត​ដោយ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដោយ​ប្រើប្រាស់​ថវិកា ក.ស.ស.​។ សរុប​មក​គម្រោង​នេះ នឹង​មាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច៖​ (១​) ការកាត់បន្ថយ​ការកកស្ទះ​កំពង់ផែ​និង​តំបន់​ជុំវិញ​, (​២​) ការភ្ជាប់ CTMS ទៅនឹង​ប្រព័ន្ធ Pre-Gate system របស់​ផែ​ស្ងួត និង​សម្រួល​ការកកស្ទះ​កំពង់ផែ​, និង (​៣​) ការធ្វើ​កុំព្យូទ័រ​ភាវូបនីយកម្ម​លើ​ប្រព័ន្ធ​ទូរទាត់​ប្រាក់​។ ជាង​នេះ​ទៅ​ទៀត គម្រោង​នេះ​នឹង​ជួយ​បង្កើន​ការប្រកួតប្រជែង​ក្នុង​វិស័យ​ភ័ស្ដុភារកម្ម​របស់​កម្ពុជា​។

បច្ចុប្បន្ន គម្រោង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ​កំពុង​ដំណើរការ សម្រេចបាន​ ៧០% ដោយ​មាន​វឌ្ឍនភាព​ដូច​ខាងក្រោ​ម៖

  1. ការតភ្ជាប់​ប្រព័ន្ធ​គ្រប់គ្រង​ចំណត​កុងតឺន័រ (Container Terminal Management System - CTMS) ទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​សម្រេចបាន ២០​% និង​ប្រតិបត្តិករ​ផែ​ស្ងួត ដែល​នាំឱ្យ​មាន​ភាពងាយស្រួល​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​រថយន្ត និង​កុងតឺន័រ​ជាមួយ ក​.ស.ស. សម្រេចបាន​ ៧០%​។
  2. ការតភ្ជាប់​ជាមួយ Pre-gate System របស់​ផែ​ស្ងួត និង​ការគ្រប់គ្រង​ចេញ​ចូល​នៃ​រថយន្ត​ទៅក្នុង​តំបន់​ផែ​សម្រេចបាន ៩០​%​។
  3. បង្កើត​ប្រព័ន្ធ​សម្រាប់​ការទូទាត់​ថ្លៃ​កំពង់ផែ និង​ការគិត​ថ្លៃ និង​ភ្ជាប់​គ្នា​ទៅវិញទៅមក ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ចាំបាច់ សម្រាប់​ប្រតិបត្តិការ​កំពង់ផែ និង​ការគ្រប់គ្រង​កំពង់ផែ សម្រេចបាន​ ១០០​% ។