MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​កែលម្អ​នីតិវិធី​បញ្ចេញ​ទំនិញ​តាម​ព្រំដែន (​ដំណាក់កាល​ទី​១​) (P32-S1)

គម្រោង​នេះ មាន​គោលបំណង​សម្រួល​នីតិវិធី និង​វិធានការ​បញ្ចេញ​ទំនិញ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ចំណាយ​លើ​ការធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការបន្ត​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់​ៗ​ចូលរួម​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​ (National ​Single Window)​។ គម្រោង​ត្រូវបាន​អនុវត្ត​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​។ សរុប​មក គម្រោង​នេះ​នឹង​មាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច រួមមាន៖​ (១​) ដំណើរការ​ប្រព័ន្ធ​នីតិវិធី​ប្រតិវេទន៍​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​មិន​ប្រើប្រាស់​ក្រដាស​, (​២​) ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នីតិវិធី​ប្រតិវេទន៍ នឹង​រួមចំណែក​ដល់​ការគ្រប់គ្រង​នីតិវិធី​ប្រតិវេទន៍​បាន​យ៉ាង​ប្រសើរ និង (​៣​) មាន​ការទាក់ទាញ ការវិនិយោគ​និង​ពាណិជ្ជកម្ម​។ បច្ចុប្បន្ន វឌ្ឍនភាព​គម្រោង​សម្រេចបាន​ ១០០%​។ ជាក់ស្តែង​សកម្មភាព​គោល ស្ថិត​ក្រោម​គម្រោង​នេះ មាន​ការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​ដំណាក់កាល​ទី​២ (​នីតិវិធី​ចេញ​អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាត វិញ្ញាបនបត្រ និង​លិខិត​ផ្សេង​ៗ​ទៀត​តាម​ទម្រង់​អេឡិចត្រូនិក​) ដែល​ចូលរួម​ដោយ​ក្រសួង​-​ស្ថាប័ន​ចំនួន​៦​។