MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ការកសាង​សមត្ថភាព និង​ស្ថាប័ន​សម្រាប់​មន្រ្ដី​គយ និង​ជើង​សារ​គយ (P33-S2)

គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព និង​ចំណេះដឹង​ដល់​មន្រ្តី​គយ​និង​រដ្ឋាករ និង​ជើង​សារ​គយ​។ គម្រោង​ត្រូវបាន​អនុវត្ត​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​រួមមាន៖ ការធ្វើ​ប្រតិវេទន៍​ច្បាស់លាស់​នឹង​កាត់បន្ថយ​ពេលវេលា​រង់ចាំ និង​ការបណ្តុះបណ្តាល​គ្រូបង្គោល​ដែល​មាន​ជំនាញ​ច្បាស់លាស់​នឹង​រួម​ចំណែក​ដល់​ការបណ្តុះបណ្តាល​ជាបន្តបន្ទាប់​ដល់​មន្ត្រី​គយ និង​ជើង​សារ​គយ​។

បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ដំណើរការ ដោយ​សម្រេចបាន​ ១០% ដោយ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​គយ និង​រដ្ឋាករ និង​ជើង​សារ​គយ និង​អ្នក​ផ្តល់​សេវា​ភ័ស្តុភារកម្ម​។

គួរឱ្យ​កត់សម្គាល់​ផងដែរ​ថា ការបណ្តុះបណ្តាល​មន្ត្រី​គយ និង​អ្នក​ពាក់ព័ន្ធ​ដែល​មាន​សមត្ថកិច្ច (​ជាពិសេស​ជើង​សារ​គយ​) ​លើ​នីតិវិធី​គយ និង​ការងារ​បច្ចេកទេស​គយ ត្រូវបាន​រៀបចំឡើង​ជារៀងរាល់​ឆ្នាំ ស្រប​តាម​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។