MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​កែលម្អ​បរិយាកាស​ការងារ (P34-S1)

អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​អ្នកអនុវត្ត​គម្រោង​នេះ ដោយ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ការងារ​ទាំង​ស្ថាប័ន​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​លុបបំបាត់​ការចំណាយ​មិន​ចាំបាច់ ដោយ​បង្កើត​មូលនិធិ​សុខុមាលភាព (​សម្រាប់​មន្ត្រីរាជការ​ដែល​បំពេញ​ការងារ​បន្ថែម​ម៉ោង​)​។ សកម្មភាព​គោល​នៃ​គម្រោង រួមមាន៖ (​១​) ​ការរៀបចំ​ប្រព័ន្ធ​មូលនិធិ​សុខុមាលភាព​, (​២​) អនុវត្ត​បញ្ជរ​ទទួល​ឯកសារ​និង​បែងចែក​ការិយាល័យ​ចេញ​ពី​កន្លែង​រង់ចាំ និង​ដំឡើង​កាម៉េរា​សុវត្ថិភាព (CCTV) និង (​៣​) អនុវត្ត​គោលនយោបាយ “​ផ្តល់​ច្បាប់​ដើម​តាម​ក្រោយ​”​។

បច្ចុប្បន្ន គម្រោង​នេះ​បាន​អនុវត្ត​សម្រេចបាន​ (១០០​%) ដោយ​មាន​វឌ្ឍនភាព​ដូច​ខាងក្រោ​ម៖

  1. មិន​មាន​គម្រោង​ប្រព័ន្ធ​មូលនិធិ​សុខុមាលភាព តែ​បាន​អនុវត្ត​តាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល និង​ក្រមសីលធម៌ និង​កិរិយា​មាយាទ​មន្ត្រីរាជការ​គយ​និង​រដ្ឋាករ​កម្ពុជា
  2. បាន​ដាក់​ឱ្យ​អនុវត្ត​នីតិវិធី​បញ្ចេញ​ទំនិញ​ពី​គយ​តាម​មធ្យោបាយ​អេឡិចត្រូនិក តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ (​អាស៊ី​គូដា -​ ASYCUDA) ពេញលេញ​គ្រប់​មាត់​ច្រក​បំពេញ​បែបបទ​គយ​ទាំងអស់​។ ​តាមរយៈ​ប្រព័ន្ធ​នេះ អ្នកនាំចូល​-​នាំ​ចេញ ឬ​ជើង​សាគយ​អាច​ដាក់​ឯកសារ​ពី​ក្រុមហ៊ុន​របស់​ខ្លួន ឬ​បន្ទប់​កុំព្យូទ័រ​ដែល​បាន​រៀបចំ​ដោយឡែក ឬ​ទីកន្លែង​ដែល​មាន​សេវា​អ៊ីនធើណែត សម្រច​បាន ១០០​%
  3. បាន​អនុវត្ត​ការទទួលយក​ឯកសារ​ថត​ចម្លង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​ឯកសារ​ចាំបាច់​សម្រាប់​ការធ្វើ​សវនកម្ម​តាម​ច្បាប់​ជាធរមាន​អាច​ដាក់​ជូន​តាម​ក្រោយ សម្រច​បាន ១០០​%