MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​អភិវឌ្ឍន៍​ម​ជ្ឍ​មណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស​ភ័ស្ដុភារកម្ម (​ដំណាក់កាល​ទី​១) (P41-S1)

ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ដែល​មាន​ជំនាញ​ច្បាស់លាស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​មាន​អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​បាន​បណ្តុះបណ្តាល និង​ផ្តល់​បណ្ណ​បើកបរ​រថយន្ត​ធុន​ធ្ងន់​។ ក្រសួង​បាន​សាងសង់​នូវ​មជ្ឈមណ្ឌល បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​បណ្តុះបណ្តាល និង​បង្កើន​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ដែល​មាន​ជំនាញ​ច្បាស់លាស់​ឱ្យ​សមស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​។

គម្រោង​ត្រូវបាន​អនុវត្ត​ដោយ អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​។ បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ដំណើរការ ដោយ​វឌ្ឍនភាព​គម្រោង​សម្រេចបាន ១៥%​។ ជាក់ស្តែង​សកម្មភាព​គោល​ស្ថិត​ក្រោម​គម្រោង​នេះ មាន​ដូច​ខាងក្រោ​ម៖

  1. វាយតម្លៃ និង​វិភាគ​ស្ថានភាព​បច្ចុប្បន្ន សម្រេចបាន​ ៨៥%
  2. បង្កើត​ផែនការ​អភិវឌ្ឍន៍​សាលា​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ (​ផ្នែក​ទន់​) សម្រេចបាន​ ៩៥%
  3. បង្កើត​ផែនការ​អភិវឌ្ឍ​សាលា​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ (​ផ្នែក​រឹង​) សម្រេចបាន​ ៧៥%
  4. អនុវត្ត​ផែនការ​សាលា​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ សម្រេចបាន​ ១៥%​។

គម្រោង​នេះ ក៏​មាន​ជួប​នូវ​បញ្ហា​ប្រឈម​រួមមា​ន៖ កង្វះខាត​ធនធាន​មនុស្ស​, តម្រូវការ​ក្នុង​ការចំណាយ និង​ពេលវេលា​សម្រាប់​បណ្តុះបណ្តាល​បន្ថែម​, និង​កង្វះខាត​សឺមី​រ៉ឺម៉ក​សណ្តោង (semi-trailers)​។ ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រុមការងារ​ក៏​បាន​ស្នើ​នូវ​ដំណោះស្រាយ​មួយចំនួន រួមមាន បញ្ចុះ​តម្លៃ​សេវា​បណ្តុះបណ្តាល​, និង​កាត់បន្ថយ​ម៉ោង​បណ្តុះបណ្តាល និង​ស្នើសុំ​ផ្តល់​ឯកសារ​បណ្តុះបណ្តាល​ដោយ​ឥត​គិត​ថ្លៃ​។