MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ការអភិវឌ្ឍ​ក្របខ័ណ្ឌ​គិត​យុត្ដ​ស្ដីពី​ផ្លូវ​ដែក (P52-S1)

គម្រោង​នេះ មាន​គោលបំណង​ពង្រឹង​ក្របខ័ណ្ឌ​គតិយុត្ដិ​ស្តីពី​ផ្លូវ​ដែក​នៅ​កម្ពុជា សម្រាប់​ការបង្កើន​សុវត្ថិភាព និង​ប្រតិបត្តិការ​ផ្លូវ​ដែក​។

គម្រោង​ត្រូវបាន​អនុវត្ត​ដោយ​នាយកដ្ឋាន​ផ្លូវ​ដែក ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​រួមមាន៖ (​១​) ការដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព និង​ទាន់​ពេលវេលា តាម​ផ្លូវ​ដែក​ដែល​នឹង​ផ្តល់ឱ្យ​ឧស្សាហកម្ម​នូវ​ជម្រើស​ក្នុង​ការប្រើប្រាស់​ការដឹកជញ្ជូន​ផ្លូវ​ដែក​ញឹកញាប់​ជាង​មុន​, (​២​) បទដ្ឋាន​ផ្លូវ​ដែក និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​ច្បាស់លាស់ នឹង​នាំឱ្យ​មាន​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ផ្លូវ​ដែក ដែល​នឹង​ធ្វើឱ្យ​មាន​ការថយចុះ​ការចំណាយ​ទៅលើ​ការថែទាំ​ជួសជុល​,​ (៣) ការកាត់បន្ថយ​ឧបសគ្គ​សម្រាប់​ប្រតិបត្តិករ​ឯកជន និង​ការបង្កើន​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​វិស័យ​ផ្លូវ​ដែក​, និង (​៤​) ប្រតិបត្តិការ​ផ្លូវ​ដែក​ឆ្លងកាត់​ព្រំដែន​នឹង​ត្រូវបាន​ពន្លឿន​។

បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ដំណើរការ​សម្រេចបាន​ ៥០% ដោយ​មាន​វឌ្ឍនភាព​ដូច​ខាងក្រោ​ម៖

  1. ការពិនិត្យ និង​កែសម្រួល​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវ​ដែក សម្រេចបាន​ ៨០​%
  2. ការធ្វើ​បច្ចុប្បន្នភាព និង​អនុម័ត​ច្បាប់​ស្តីពី​ផ្លូវ​ដែក សម្រេចបាន​ ៣០%
  3. ការអភិវឌ្ឍ​លិខិត​បទដ្ឋាន​គតិយុត្ត​ស្តីពី​ផ្លូវ​ដែក ស្តង់ដារ​បច្ចេកទេស និង​សៀវភៅ​ណែនាំ​អនុវត្ត សម្រេចបាន​ ៧០%
  4. ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ផ្លូវ​ដែក​ឆ្លងកាត់​ព្រំដែន សម្រេចបាន ៨០​%
  5. សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ផ្លូវ​ឆ្លងកាត់ និង​ដី​ចំណី​ផ្លូវ​ដែក​( ៦០​%)