MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ការអភិវឌ្ឍ​ក្របខ័ណ្ឌ​គតិយុត្ដពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និង​កំពង់ផែ (P52-S2)

ការអភិវឌ្ឍ​ក្របខ័ណ្ឌ​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និង​កំពង់ផែ គឺជា​ការចាំបាច់ ដើម្បី​កំណត់ និង​បំពេញ​តាម​បទដ្ឋាន​អន្តរជាតិ សម្រាប់​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព ដែល​នឹង​គាំទ្រ​ដល់​ការលើកកម្ពស់​វិស័យ​ភ័ស្តុភារកម្ម​របស់​ប្រទេស​។ សមាសធាតុ​សំខាន់​ៗ​នៃ​គម្រោង​រួមមា​ន៖

  1. ការអនុម័ត​សេចក្តីព្រាង​ច្បាប់​ស្ដីពី​ការដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និង​កំពង់ផែ
  2. ការអនុម័ត​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និង​កំពង់ផែ និង​ការពង្រឹង​ក្របខ័ណ្ឌ​គតិយុត្ដិ​ដែល​មាន​ស្រាប់​។

គម្រោង​ត្រូវបាន​អនុវត្ត​ដោយ អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ ដោយ​ប្រើប្រាស់​ថវិកា​ជាតិ ដែល​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច រួមមាន៖​ (១​) បទដ្ឋាន​ច្បាស់លាស់ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​កម្រិត​អន្តរជាតិ នឹង​នាំឱ្យ​ប្រតិបត្តិការ​មាន​សុវត្ថិភាព និង​អាច​ជឿ​ទុកចិត្ត​បាន​, (​២​) ការកាត់បន្ថយ​ឧបសគ្គ​សម្រាប់​ប្រតិបត្តិករ​ឯកជន និង​ការបង្កើន​ការចូលរួម​របស់​វិស័យ​ឯកជន​, និង (​៣​) ប្រតិបត្តិការ​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ នឹង​ត្រូវបាន​ពន្លឿន​។

បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ដំណើរការ​សម្រេចបាន​ ៥០% ដោយ​មាន​វឌ្ឍនភាព​ដូច​ខាងក្រោ​ម៖

  1. កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្ដីពី​ការដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និង​កំពង់ផែ សម្រេចបាន ៥0%
  2. កំពុង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និង​កំពង់ផែ សម្រេចបាន ៣០​%​។

គម្រោង​នេះ ក៏​មាន​ជួប​នូវ​បញ្ហា​ប្រឈម រួមមាន កង្វះខាត​បច្ចេកទេស និង​តម្រូវការ​រយៈពេល​សិក្សា​បន្ថែម​។