គម្រោងអភិវឌ្ឍប្រព័ន្ធធានារ៉ាប់រងឆ្លងកាត់ព្រំដែន (P53-M1)
គម្រោងនេះមានគោលបំណងលើកកំពស់ការដឹកជញ្ជូន ដោយគ្មានការរាំងស្ទះ ដោយអភិវឌ្ឍក្របខ័ណ្ឌធានារ៉ាប់រង សម្រាប់យានយន្តឆ្លងកាត់ព្រំដែន តាមរយៈការអនុវត្តគោលនយោបាយទទួលខុសត្រូវរបស់ភាគីទីបី និងប្រព័ន្ធធានារ៉ាប់រងយានយន្តឆ្លងកាត់ព្រំដែន។
គម្រោងត្រូវបានអនុវត្តដោយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចដូចខាងក្រោម៖
- ភាពសម្បូរបែបនៃការធានារ៉ាប់រងយានយន្តឆ្លងកាត់ព្រំដែន
- ការធ្វើឱ្យប្រសើរឡើងបុព្វលាភធានារ៉ាប់រងរបស់ភាគីទីបី តាមរយៈប្រព័ន្ធធានារ៉ាប់រងរួមសម្រាប់យានយន្តឆ្លងកាត់ព្រំដែន
- ការពន្លឿនការអនុវត្ត និងបង្កើនការដឹកជញ្ជូនដោយគ្មានការរាំងស្ទះ
- នៅពេលខាងមុខ ជម្រើសដឹកជញ្ជូនដែលមានតម្លៃថោកនិងលឿនជាងមុន នឹងមានភាពសម្បូរបែប តាមរយៈការកើនឡើងនៃការដឹកជញ្ជូនដោយគ្មានការរាំងស្ទះ ដែលនឹងធ្វើឱ្យវិស័យឯកជនប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានប្រសិទ្ធភាព។
ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ជាបញ្ហាប្រឈមសម្រាប់ការអនុវត្តគម្រោងនេះផងដែរ ដោយបានរារាំងដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងជាឧបសគ្គដល់ការអនុវត្តប្រព័ន្ធធានារ៉ាប់រងសម្រាប់យានយន្តឆ្លងកាត់ព្រំដែន។ ឆ្លើយតបនឹងបញ្ហានេះ ក្រុមការងារក៏បានស្នើក្រុមហ៊ុន FORTE បន្តសហការរៀបចំធ្វើសមាហរណកម្មប្រព័ន្ធជាមួយប្រព័ន្ធ ACMI របស់អាស៊ាន និងរៀបចំបទដ្ឋានចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។