គម្រោងសម្រួលការចេញលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនឆ្លងកាត់ព្រំដែន (P53-S2)
គម្រោងនេះមានគោលបំណងបង្កើតប្រព័ន្ធដែលមានប្រសិទ្ធភាព សម្រាប់ការអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយយោងតាមកូតាដែលបានព្រមព្រៀង តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីបង្កើនប្រសិទ្ធភាព និងបង្កើនល្បឿននៃការប្រើប្រាស់យានយន្តឆ្លងកាត់ព្រំដែន ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា។
គម្រោងនឹងត្រូវអនុវត្តដោយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ ដែលផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចដូចខាងក្រោម៖
- កាត់បន្ថយពេលវេលា និងចំណាយមិនចាំបាច់ សម្រាប់ការទទួលនូវលិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ព្រំដែន
- បង្កើនការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំការអនុញ្ញាត ដូច្នេះការប្រើប្រាស់កូតាកាន់តែមានប្រសិទ្ធភាពនឹងអាចធ្វើទៅបាន
- តាមរយៈនីតិវិធីនៃការដាក់ពាក្យ និងប្រព័ន្ធមានលក្ខណៈកាន់តែប្រសើរ ការចាត់ចែងជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនឹងមានប្រសិទ្ធភាព និងអាចជាមូលដ្ឋានក្នុងការចរចា កូតាជាមួយប្រទេសជិតខាង
- តាមរយៈការពង្រីកការប្រើប្រាស់លិខិតអនុញ្ញាតដឹកជញ្ជូន ចំណាយដឹកជញ្ជូននឹងត្រូវបានថយចុះ ដោយមិនចាំបាច់មានការផ្លាស់ប្តូរក្បាលរថយន្តដឹកទំនិញនៅតាមព្រំដែន។