MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ភ័ស្តុភារ​កម្ម​ (​ម​.​ប.​ស.ភ)

មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ភ័ស្តុភារ​កម្ម ត្រូវបាន​បង្កើតឡើង​ជា​ផ្លូវការ​នៅ​ខែមករា ឆ្នាំ​២០១៩ តាមរយៈ​ប្រកាស​លេខ ០០៥ ប្រក​.​សក ចុះ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ ២០១៩។ ​ម​.​ប.​ស.​ភ. ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការរៀបចំ​កម្មវិធី​សិក្សា និង​វគ្គ​បណ្តុះបណ្តាល​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ភ័ស្តុភារ​កម្ម​។ ដោយ​មាន​រចនាសម្ព័ន្ធ​បែងចែកចេញ​ជា ០៤ ផ្នែ​ក៖ ផ្នែក​កិច្ចការ​ទូទៅ​, ផ្នែក​អភិវឌ្ឍ​កម្មវិធី​សិក្សា និង​វគ្គ​បណ្តុះបណ្តាល​, ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍ​, និង​ផ្នែក​ព័ត៌មានវិទ្យា ទំនាក់ទំនង និង​ផ្សព្វផ្សាយ​។

ក្នុង​រយៈពេល​កន្លងមក​នេះ ម.​ប.​ស.​ភ. មាន​វឌ្ឍនភាព​ដូច​ខាងក្រោ​ម៖

  • ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម ក៏​ដូចជា ម​.​ប.​ស.​ភ. បាន​ការបង្កើត Online ​Learning Platform ដោយ​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​វិស័យ​ឯកជន ហើយ​កម្មវិធី​បណ្តុះបណ្តាល​តាម​អនឡាញ​នេះ អាច​ដំណើរការ​ទៅ​បាន​ទាំង​នៅលើ​កុំព្យូទ័រ និង​ទាំង​នៅលើ​ទូរស័ព្ទ​ដៃ ក្នុង​នោះ​ផងដែរ ម​.​ប.ស.​ភ ​បាន​សម្រេច​ចុះឈ្មោះ Domain Name ដែល​មាន​អាសយដ្ឋាន www​.​logistics​.​gov​.​kh ដែល​គ្រោង​នឹង​តភ្ជាប់​ជាមួយ​គេហទំព័រ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ជា​លទ្ធផល​គម្រោង​ការ​នេះ​អភិវឌ្ឍ​បាន​ជាង ៩៥​% បើ​គិត​មក​ត្រឹម​ថ្ងៃទី ២៧ ​សីហា ឆ្នាំ​២០២១ និង​កំពុង​បន្ត​លើ​កិច្ចការបណ្តុះបណ្តាល​ដល់​មន្ត្រី​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម ក្នុង​ការគ្រប់គ្រង​លើ Platform ទាំងមូល​។
  • ​លទ្ធផល​រំពឹងទុក៖ មជ្ឈមណ្ឌល​គ្រោង​នឹង​រួមចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​លើ​វិស័យ​ភ័ស្តុភារកម្ម​ជូន​មន្ត្រី​ចំណុះ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម តាម​បណ្ដា​អង្គភាព​ចំណុះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ភាគី​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​បណ្ដុះបណ្ដាល​តាម​អនឡាញ​ដែល​មាន​គុណភាព និង​ជំនាញ​វិជ្ជាជីវខ្ពស់​របស់​ថ្នាក់​ជាតិ​។