អំពីអគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គនាយកដ្ឋានភស្តុភារកម្ម ជាលេខាធិកាដ្ឋាន គ.ជ.ភ. ដែលមានតួនាទី និងភារកិច្ចបន្ថែមដូចខាងក្រោម
- រៀបចំផែនការសកម្មភាពការងារនិងគម្រោងថវិការបស់លេខាធិការដ្ឋាន
- បំពេញការងាររដ្ឋបាលនិងហិរញ្ញវត្ថុជូន គ.ជ.ភ.
- ប្រមូលចងក្រងឯកសារគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការ សកម្មភាព លិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនឹងវិស័យភស្តុភារកម្ម
- ដឹកនាំនិងសហការជាមួយក្រុមការងារឬមន្ត្រីបង្គោលរបស់ក្រសួង ស្ថាប័ន ដែលមានសមាសភាពក្នុង គ.ជ.ភ.និងភាគីពាក់ព័ន្ធនានា ដើម្បីជួយរៀបចំ តាមដាន ការអនុវត្ត និងអភិវឌ្ឍ៖
- ផែនការមេ យុទ្ធសាស្រ្ត គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការងារភស្តុភារកម្ម។
- ផែនការបណ្តុះបណ្តាលធនធានមនុស្សនិងផ្សព្វផ្សាយព័ត៌មានក្នុងវិស័យ ភស្តុភារកម្ម។
- ផែនការផ្គត់ផ្គង់ធនធានចាំបាច់នានា សម្រាប់ដំណើរការការងារក្នុងវិស័យភស្តុភារកម្ម។
- ស្រាវជ្រាវនិងអភិវឌ្ឍវិស័យភស្តុភារកម្ម។
- ផែនការធ្វើសមាហរណកម្មប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាភស្តុភារកម្ម។
- ផែនការលើកកម្ពស់និងគាំទ្រដល់វិស័យឧស្សាហកម្មភស្តុភារកម្មជាតិ។
- ផែនការធានាសុវត្ថិភាពក្នុងចង្វាក់ផ្គត់ផ្គង់នៃវិស័យភស្តុភារកម្ម។
- នវានុវត្តភាពក្នុងវិស័យភស្តុភារកម្ម។
- ពិនិត្យ វាយតម្លៃអំពីសង្គតិភាពនិងភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងប្រសិទ្ធភាពនៃ ការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីនានាពាក់ព័ន្ធនឹងវិស័យ ភស្តុភារកម្ម និងលើកសំណើផ្សេងៗដាក់ជូន គ.ជ.ភ. ដើម្បី ពិនិត្យសម្រេច
- ធ្វើរបាយការណ៍សកម្មភាពការងារ កំណត់ហេតុកិច្ចប្រជុំរបស់ ក.ជ.ភ.និងគ.ជ.ភ.
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែល គ.ជ.ភ. ប្រគល់ជូន។
រចនាសម្ព័ន្ធអគ្គនាយកដ្ឋាន
នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានភស្តុភារកម្ម
នាយកដ្ឋានព័ត៌មានភស្តុភារកម្ម
នាយកដ្ឋានព័ត៌មានភស្តុភារកម្ម ស្ថិតនៅក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋាន ភស្តុភារកម្ម ហើយដែលមានភារកិច្ចដូចមានចែងក្នុងមាត្រា៣៩ នៃអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
នាយកដ្ឋានភស្តុភារកម្ម
នាយកដ្ឋានភស្តុភារកម្ម ស្ថិតនៅក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋាន ភស្តុភារកម្ម ហើយដែលមានភារកិច្ចដូចមានចែងក្នុងមាត្រា៣៩ នៃអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
នាយកដ្ឋានសហប្រតិបត្តិការភស្តុភារកម្ម
នាយកដ្ឋានសហប្រតិបត្តិការភស្តុភារកម្ម ស្ថិតនៅក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋាន ភស្តុភារកម្ម ហើយដែលមានភារកិច្ចដូចមានចែងក្នុងមាត្រា៣៩ នៃអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
នាយកដ្ឋានអង្កេត និងបូកសរុប
នាយកដ្ឋានអង្កេត និងបូកសរុប ស្ថិតនៅក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋាន ភស្តុភារកម្ម ហើយដែលមានភារកិច្ចដូចមានចែងក្នុងមាត្រា៣៩ នៃអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន