MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

នាយកដ្ឋានភស្តុភារកម្ម

នាយកដ្ឋាន​ភស្តុភារ​កម្ម ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ផ្ទាល់​របស់​អគ្គ​នាយកដ្ឋាន​ភស្តុភារ កម្ម ហើយ​ដែល​មាន​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​មាត្រា​៤០ នៃ​អនុក្រឹត្យ​លេខ ២១៦ អនក្រ.​បក ចុះ​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០១៦ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដូចត​ទៅ៖

  • រៀបចំ​គោលនយោបាយ​ភស្តុភារ​កម្ម​ថ្នាក់​ជាតិ
  • រៀបចំ​យុទ្ធសាស្ត្រ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុភារ​កម្ម​ផ្នែក​រឹង និង​ទន់ ក្នុង​ប្រព័ន្ធ​សេវា​ពហ្ម​ដឹកជញ្ជូន​បម្រើ​សេវា​ភស្តុភារ​កម្ម សម្រួល​ការតភ្ជាប់​លំហូរ​នៃ​ទំនិញ​គ្រប់​ប្រភេទ​ក្នុង​ប្រព័ន្ធ​ភស្តុភារ​កម្ម
  • រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​នៃ​វិស័យ​ភស្តុភារ​កម្ម
  • រៀបចំ​ផែនការ​ភស្តុភារ​កម្ម
  • រៀបចំ​ផែនការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​លើ​វិស័យ​ភស្តុភារ​កម្ម
  • បំពេញ​ភារកិច្ច​ជា​លេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម និង​គណៈកម្មការ​ជាតិ​ភស្តុភារ​កម្ម
  • ជា​ស្ថាប័ន​បង្គោល​នៅក្នុង​ក្រុមការងារ​វិស័យ​ភស្តុភារ​កម្ម និង​សេវា​ដឹកជញ្ជូន
  • សម្របសម្រួល​ក្នុង​ការប្រមូល​ធាតុ​ចូល​នានា ខាង​ផ្នែក​សេវា​ភស្តុភារ​កម្ម ដែល​ទាក់ទង​ទៅ​នឹង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ក្នុង​ផ្នែក​សេវាកម្ម​របស់​អាស៊ាន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម​របស់​អាស៊ាន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដទៃ​ទៀត -​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការរៀបចំ​គោលនយោបាយ យុទ្ធសាស្រ្ត ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​ភស្តុភារ​កម្ម និង​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុភារ​កម្ម
  • សហការ និង​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ ឯកជន ក្នុង​ការរៀបចំ​គោលនយោបាយ​ជាតិ យុទ្ធសាស្រ្ត ផែនការ​មេ ក្នុង​គោលបំណង​លើក កម្ពស់​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម​នៃ​ព្រះរាជាណាច័ក្រ​កម្ពុជា ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សា​ជាតិ ភស្តុភារ​កម្ម
  • សហការ និង​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ ឯកជន ដើម្បី​លើកកម្ពស់​ការងារ​ដឹកជញ្ជូន​ឆ្លងកាត់ ក្នុង​តំបន់ និង​ក្នុង​ពិភពលោក
  • អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​នានា ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម
  • សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការលើក​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុភារ​កម្ម​សម្រាប់​ក្នុង​ស្រុក និង​អន្តរជាតិ
  • សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការកៀង​គរ​ជំនួយ​ហិរញ្ញវត្ថុ​ដែល​ទាក់ទង​នឹង​ពហុ​គំរូ​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម​ពី​ដៃគូ​អភិវឌ្ឍន៍​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ថ្មី​ៗ
  • ធ្វើ​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ​តាម​កាល​កំណត់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង
  • បំពេញ​ភារកិច្ច​ផ្សេង​ទៀត ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​។

រចនាសម្ព័ន្ធនាយកដ្ឋាន

org.png