MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណប្រតិភូ​ក្រសួង​ការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ

២២ កញ្ញា ២០២២

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២​រោច ខែ​ភទ្រប​ទ ​ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.២៥៦៦ ​ត្រូវនឹង​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ឈៀង ពេជ្រ អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម បាន​ជួប​ពិភាក្សា​ជាមួយ​គណប្រតិភូ​ក្រសួង​ការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ ដឹកនាំ​ដោយ លោកជំទាវ Arjaree Sriratanaban អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​កិច្ចការ​អាស៊ីបូពា៍ នៃ​ក្រសួង​ការបរទេស​ថៃ​។

ក្នុង​កិច្ច​ពី​ភាក្សា​នេះ ឯកឧត្តម​អគ្គ​នាយក បាន​ធ្វើ​បទបង្ហាញ​អំពី​ផែនការ​មេស្តីពី ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភារ​កម្ម ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ កំពុង​សហការ​រៀបចំ និង​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថៃ អំពី​វឌ្ឍនភាព​នៃ​ការសាងសង់​អគារ​រដ្ឋបាល ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​។

កម្រងរូបនៃជំនួបពិភាក្សា