MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កិច្ចសន្ទនា​គោលនយោបាយ​ពហុ​ភាគី​ស្តីពី​ការផ្តល់​អំណាច​ដល់​អាស៊ាន​សម្រាប់​សេដ្ឋកិច្ច​តាម​បែប​សន្សំ​សំចៃ​ទំនើប

១៧ មិថុនា ២០២២

រាជធានីភ្នំពេញ ទីស្តីការ​ក្រសួង៖ ថ្ងៃសុក្រ ៣​រោច ខែ​ជេស្ធ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.២៥៦៦ ​ត្រូវនឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួង ឯកឧត្ដម ឈៀង ពេជ្រ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម និង​ជា​ប្រធានឧត្តម​មន្ត្រី​ដឹកជញ្ជូន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ពាក់ព័ន្ធ ចូលរួម​កិច្ចសន្ទនា​គោលនយោបាយ ពហុ​ភាគី​ស្តីពី​ការផ្តល់​អំណាច​ដល់​អាស៊ាន​សម្រាប់​សេដ្ឋកិច្ច​តាម​បែប​សន្សំ​សំចៃ​ទំនើប (Multi-Stakeholder Policy Dialogue on Empowering ASEAN for Circular​ Economy) ​។ កិច្ចសន្ទនា​គោលនយោបាយ​ពហុ​ភាគី​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​រួមមា​ន៖

១​) ណែនាំ​ក្របខណ្ឌ​សម្រាប់​សេដ្ឋកិច្ច​តាម​បែប​សន្សំ​សំចៃ​ទំនើប​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​កម្លាំង​ជំរុញ​ដ៏​សំខាន់​លើ​សេដ្ឋកិច្ច​តាម​បែប​សន្សំ​សំចៃ​ទំនើប

២​) ពិនិត្យ​ឡើងវិញ​កត្តា​គោលនយោបាយ​ដែល​នាំ​ភាពជោគជ័យ និង​ជួយ​សម្រួល​ដល់​ការចូលរួម​របស់​វិស័យ​ឯកជន​នៅក្នុង សេដ្ឋកិច្ច​តាម​បែប​សន្សំ​សំចៃ​ទំនើប ជាពិសេស​សម្រាប់​វិស័យ​កសិកម្ម ថាមពល និង​វិស័យ​ដឹកជញ្ជូន

៣​) បង្កើត​លក្ខខណ្ឌ​ក្របខ័ណ្ឌ​សម្រាប់​ភាពជាដៃគូ​សាធារណៈ និង​ឯកជន​ដែល​នឹង​ពន្លឿន​កិច្ចខិតខំ ប្រឹងប្រែង​ក្នុង​តំបន់​ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​តាម​បែប​សន្សំ​សំចៃ​ទំនើប​ប្រកបដោយ​ប្រសិទ្ធភាព​៕

កម្រងរូបភាពនៃកិច្ចសន្ទនា​