MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

សិក្ខាសាលាស្តីពី «ការគ្រប់គ្រងទិន្នន័យដឹកជញ្ជូន និងភ័ស្តុភារកម្ម»

២៩ ឧសភា ២០២៣

ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៣ ​លោកស្រី សន សុភាវត្តី អគ្គ​នាយក​រង នៃ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម បាន​ដឹកនាំ​សិក្ខាសាលា​ស្តីពី «​ការគ្រប់គ្រង​ទិន្នន័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម​» (Online Workshop for Transport and Logistics Data Management) ដោយ​មាន​ការចូលរួម​តាម​ប្រព័ន្ធ​អនឡាញ ដោយ​តំណាង​មកពី National Economic and Social Development Council (NESDC) និង Office of Transport and Traffic Policy and Planning (OTP) នៃ​ប្រទេស​ថៃ​, Transport Development and Strategy Institute (TDSI) និង Ministry of Industry and Trade (MOIT) នៃ​ប្រទេស​វៀតណាម​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៃ​ប្រទេស​ឡាវ​, និង​នាយកដ្ឋាន​ពាក់ព័ន្ធ នៃ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារកម្ម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៃ​ប្រទេស​កម្ពុជា​។

សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​ជំនួយ​បច្ចេកទេស​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​នៅ​កម្ពុជា ជំហាន​ទី​២ (The Project for Improving the Logistics System of Cambodia – Phase 2) របស់ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ ក្នុង​ការគ្រប់គ្រង​ទិន្នន័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ ស្ថាប័ន​ជំនាញ​នៃ​ប្រទេស​ក្នុង​តំបន់​។ ស្ថិត​ក្នុង​សិក្ខាសាលា​នេះ មាន​ការធ្វើ​បទបង្ហាញ​លើ​ប្រធានបទ​សំខាន់​ៗ រួមមា​ន៖

១​) បទ​បង្ហាញ​ស្តីពី លទ្ធផល​ដែល​ទទួលបាន​ក្នុង​ការសិក្សា (Key Findings) ដោយ ជំនាញ​ការ JICA ២​) បទ​បង្ហាញ​ស្តីពី ការគ្រប់គ្រង​ទិន្នន័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម ដោយ​អគ្គ​នាយ​ដ្ឋាន​ភ័ស្តុភារ​កម្ម នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ប្រទេស​កម្ពុជា ៣​) បទ​បង្ហាញ​ស្តីពី ការគ្រប់គ្រង​ទិន្នន័យ​ភ័ស្តុភារ​កម្ម​នៃ​ប្រទេស​ថៃ ដោយ Logistics Development Strategy Division នៃ NESDC ប្រទេស​ថៃ ៤​) បទ​បង្ហាញ​ស្តីពី ការគ្រប់គ្រង​ទិន្នន័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម ដោយ Office of Transport and Traffic Policy and Planning (OTP) នៃ​ប្រទេស​ថៃ ៥​) បទ​បង្ហាញ​ស្តីពី បទពិសោធន៍​ក្នុង​ការប្រមូល និង​រៀបចំ​ទិន្នន័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម ដោយ Transport Development and Strategy Institute (TDSI) នៃ​ប្រទេស​វៀតណាម ៦​) បទ​បង្ហាញ​ស្តីពី យុទ្ធសាស្ត្រ​ជាតិ​ក្នុង​ការអភិវឌ្ឍ​ការដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម នៃ​ប្រទេស​ឡាវ ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ប្រទេស​ឡាវ​។

លើស​ពី​នេះ​ទៀត ស្ថាប័ន​នីមួយ​ៗ ក៏​បាន​ចែករំលែក​អំពី​បញ្ហា​ប្រឈម ដែល​បាន​ជួបប្រទះ និង​ដំណោះស្រាយ ក្នុង​ការគ្រប់គ្រង​ទិន្នន័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម​។ ជា​លទ្ធផល ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​វៀតណាម​, ឡាវ​, ថៃ និង​កម្ពុជា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​នានា​ក្នុង​វិស័យ​ភ័ស្តុភារ​កម្ម តាមរយៈ​ការរក្សា​ទំនាក់ទំនង​ជន​បង្គោល​ពាក់ព័ន្ធ​នឹង​កិច្ចការងារ​គ្រប់គ្រង​ទិន្នន័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម​។

កម្រងរូបភាព