MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ពិធី​ប្រគល់​-​ទទួល កំណល់​ទ្រ​ទំនិញ ចំនួន ២​.​០០០ ជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន ជូន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា

១៦ វិច្ឆិកា ២០២១

រាជធានីភ្នំពេញ ថ្ងៃអង្គារ ១២​កើត ខែកត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស. ២៥៦៥ ត្រូវនឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួង ឯកឧត្តម សូរ វ៉ិច​ទ័រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​កំណល់​ទ្រទំនិញ ដែល​ជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ក្រសួង​ដែនដី ហេដ្ឋារចនា សម្ព័ន្ធ និង​ដឹកជញ្ជូន ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំង​ពីរ និង​ភាគី​ពាក់ព័ន្ធ​។

ថ្លែង​ក្នុង​សន្ទរកថា​ស្វាគមន៍​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ថា៖ កំណល់​ទ្រ ​ទំនិញ​ចំនួន​២០០០​ឈុត ដែល​ត្រូវ​ប្រគល់​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នា​ពេលនេះ គឺជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​សម្រាប់​គម្រោង​ផែនការ​មេភស្តុភារ​កម្ម​ស្តីពី​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ភស្តុភារ​កម្ម និង​ប្រព័ន្ធ​កុំព្យូទ័រ​ភស្តុភារ​កម្ម និង​ត្រូវ​ផ្ដល់ជូន​ទៅ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ដែល​រួមមាន៖ កំពង់ផែ​ស្វ័យតក្រុង​ព្រះសីហនុ កំពង់ផែ​ស្វ័យតភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​-​អូរ​នាង ដើម្បី​ប្រើប្រាស់​នៅក្នុង​ឃ្លាំង ក៏​ដូចជា​ដើម្បី​ចូលរួម​ក្នុង​ការសិក្សា​អំពី​ការប្រើប្រាស់​កំណល់​ទ្រទំនិញ​ស្តង់ដា ក្រោម​ការត្រួតពិនិត្យ​របស់​ក្រសួង​។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​បន្ថែម​ថា៖ ការផ្ដល់​កំណល់​ទ្រ​ទំនិញ​ពី​ភាគី​កូរ៉េ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ សិក្សា​នៃ​គម្រោង​ផែនការ​មេកម្ពុជា​ឆ្នាំ​ទី​១​ស្តីពី​ការទំនើបកម្ម​ប្រព័ន្ធ​ភស្តុភារ​កម្ម និង​គម្រោង​សាកល្បង​នៃ ប្រព័ន្ធ​កុំព្យូទ័រ​ភស្តុភារ​កម្ម ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដោយ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម ក្រសួង​សាធារណ ​ការ និង​ដឹកជញ្ជូន ក្រោម​ការគាំទ្រ​ពី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​កូរ៉េ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កូរ៉េ KRIHS​។

កម្រងរូបភាព