MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង “Establishment of a Comprehensive Plan of Cross-Border Checkpoint Facility at International Border Trapeang Srae, Cambodia” ក្នុងក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋ កូរ៉េ(ODA)

១២ តុលា ២០២២

រាជធានី​ភ្នំពេញ៖ ថ្ងៃពុធ ២​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ឈៀង ពេជ្រ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភាកម្ម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការរៀបចំ​គម្រោង​ផែនការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​អាគារ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​មាន​ការចូលរួម​ពី​លោក Yoo Han-Jun ទីប្រឹក្សា​ជាន់​ខ្ពស់​តំណាង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​កូរ៉េ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​គម្រោង​ប្រមាណ​៥០​រូប​។

សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​បង្ហាញ​ពី​ការរៀបចំ​គម្រោង​ផែនការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​អាគារ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ (Establishment of Comprehensive Plan of Cross-Border Checkpoint Facility at International Border Trapeang Srae​, Cambodia) ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ក្រចេះ ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ក្របខណ្ឌ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​សាធារណរដ្ឋ​កូរ៉េ (ODA) ដែល​ត្រូវ​ចំណាយ​ពេលវេលា​សម្រាប់​សិក្សា​សមិទ្ធិ​លទ្ធភាព ប្រមាណ​២៤​ខែ ចាប់ពី​ខែសីហា ឆ្នាំ​២០២២ ដល់​ខែមិថុនា ឆ្នាំ​២០២៤​។

គម្រោង​នេះ​ផ្តោត​លើ​ការសិក្សាលើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ សំណង់​បរិក្ខារ បម្រើ​ឱ្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ដែល​ក្នុង​នោះ​រួមមា​ន៖ ការិយាល័យ​អន្តោប្រវេសន៍ ការិយាល័យ​គ្រប់គ្រង​ច្រក អគារ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ កន្លែង​ផលិត​ថាមពល អន្តេ​វាសិកដ្ឋាន និង​ទីធ្លា​សម្រាប់​កុងតឺន័រ​ជាដើម​។

Photos of Inception Workshop