MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​ពង្រីក​ផ្លូវ​ជាតិ (P11-L3)

គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​អគ្គ​នាយកដ្ឋាន​សាធារណការ រួមមាន​ការពង្រីក​ផ្លូវ​ជាតិ​ទាំងស្រុង ឬ​ដោយ​ផ្នែក​នៃ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​, លេខ​៣​, លេខ​៤ និង​លេខ​៦​។

បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ដំណើរការ ដោយ​វឌ្ឍនភាព​គម្រោង​សម្រេចបាន​ ៩៦,​១៣​%​។ ជាក់ស្តែង សកម្មភាព​សំខាន់​ៗ​ក្នុង​គម្រោង​នេះ រួមមា​ន៖

  1. ការពង្រីក​ទទឹង​ផ្លូវ​/​កែលម្អ​ផ្លូវ​ជាតិ​លេខ​១ សម្រេចបាន​ ១០០%
  2. ការពង្រីក​ទទឹង​ផ្លូវ​/​កែលម្អ​ផ្លូវ​ជាតិ​លេខ​៣ សម្រេចបាន​ ៨៩%
  3. ការពង្រីក​ទទឹង​ផ្លូវ​/​កែលម្អ​ផ្លូវ​ជាតិ​លេខ​៤ មិន​ទាន់​បាន​ចាប់ផ្តើម​ទេ
  4. ការពង្រីក​ទទឹង​ផ្លូវ​/​កែលម្អ​ផ្លូវ​ជាតិ​លេខ​៦ សម្រេចបាន​ ៩០​,​៤​%

គម្រោង​នេះ ក៏​មាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​រួមមា​ន៖

  • ការដោះស្រាយ​ផលប៉ះពាល់​នៅលើ​កំណាត់ ៤​គន្លង នៃ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ទីប្រជុំជន​មាន​ភាពយឺតយ៉ាវ
  • ការថែទាំ​/​ជួសជុល​ផ្លូវ​ចាស់​មិន​ទាន់​ពេលវេលា ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ចរាចរណ៍
  • ដី​ហុយ​ដែល​ប៉ះពាល់​ដល់​ការធ្វើចរាចរណ៍ និង​ប្រជាពលរដ្ឋ​សងខាង​ផ្លូវ
  • ការងារ​បំពាក់​ផ្លាកសញ្ញា​ការដ្ឋាន មាន​ចំនួន​មិន​គ្រប់គ្រាន់
  • មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​មួយចំនួន មិន​ចង់ឱ្យ​មាន​សាងសង់​សួន​ចែក​ទ្រូងផ្លូវ ដែល​បាន​បង្អាក់​ដល់​ការសាងសង់​ផ្លូវ​មួយ​រយៈ
  • មាន​ការងារ​សាងសង់​ស្ពាន​រំលង​ទី​១ មាន​ការយឺតយ៉ាវ​ដោយសារ​ម្ចាស់​ផ្សារ និង​ប្រជាពលរដ្ឋ​មួយចំនួន​ហាមឃាត់ និង​ចង់ឱ្យ​គម្រោង​ប្តូរ​ទីតាំង​សាង់​សង់
  • ទឹក​ជំនន់​នៅក្នុង​ខែតុលា ឆ្នាំ​២០២០ បាន​ជន់​លិច​កំណាត់​ផ្លូវ​មួយចំនួន និង​បាន​ប៉ះពាល់​គ្រឹះ​ផ្លូវ​ដែល​ដែល​បាន​ធ្វើ​រួច និង​ការងារ​ស្ពាន​មួយចំនួន
  • ការរីករាលដាល​នៃ​ជំងឺ​កូវីដ​-​១៩ បាន​ប៉ះពាល់​ដល់​កម្លាំង​ពលកម្ម​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក